ខណៈចោរឆ្កឹះសោរបងចូលលួចម៉ូតូម៉ាកសេ១២៥ ចំនួន៦គ្រឿង ក្នុងមួយយប់ នៅសង្កាត់ចោមចៅ៣ យកទៅបាត់ដោយសុវត្តិភាព

0
232

ភ្នំពេញ៖ខណៈចោរឆ្កឹះសោរបងចូលលួចម៉ូតូម៉ាកសេ១២៥ ចំនួន៦គ្រឿង ក្នុងមួយយប់ នៅសង្កាត់ចោមចៅ៣ យកទៅបាត់ដោយសុវត្តិភាព ហេតុការណ៍នេះបង្ករអោយមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ៥និង២០នាទីព្រឹក ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ នៅកន្លែងទទួលផ្ញើ ចំណុចផ្ទះជួល ភូមិត្រពាំងពោធិ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

ទីតាំងផ្ទះជួល និងទទួលផ្ញើម៉ូតូ ចំណុចកើតហេតុ មានស្រ្តីឈ្មោះ កៅ ស្រីម៉ៅ អាយុ៣៥ឆ្នាំ ជាអ្នកមើលការខុសត្រូវផ្ទះជួល និងទទួលកន្លែងផ្ញើម៉ូតូ ស្នាក់នៅទីតាំងកើតហេតុ មានស្រុកកំណើត ភូមិក្បាលស្ពាន១ សង្កាត់ក្បាលស្ពាន ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ម៉ូតូទាំង៦គ្រឿងដែលចោរលួចយកទៅបាត់ ម៉ាកហុងដា សេ១២៥ ទាំងអស់៖

ទី១ ហុងដា សេរ១២៥ ស៊េរី ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GJ-8413 ម្ចាសកម្មសិទ្ធឈ្មោះ សុះ សាលី ។

ទី២ ម៉ាក ហុងដា សេ១២៥ ស៊េរី ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1J-1494 ម្ចាស់កម្មសិទ្ធ ឈ្មោះ អុឹម ឡំ ។

ទី៣ ម៉ាកហុងដា សេ១២៥ ស៊េរី ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1J-5151 ម្ចាស់កម្មសិទ្ធ ឈ្មោះ ហ៊ួយ ណាក់ណា ។

ទី៤ ម៉ាក ហុងដា សេ១២៥ ស៊េរី ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FG-9352 ម្ចាស់កម្មសិទ្ធ ឈ្មោះ យ៉ាន ធូ ។

ទី៥ ម៉ាក ហុងដា សេ១២៥ ស៊េរី ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1E-7279 ម្ចាស់កម្មសិទ្ធ ឈ្មោះ សាត សុផៃ ។

ទី៦ ម៉ាក ហុងដា សេ១២៥ ស៊េរី ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1D-4937 ម្ចាស់កម្មសិទ្ធ ឈ្មោះ ឆាយ ជ័យ ។

តាមប្រភពពីស្រ្តីកៅ ស្រីម៉ៅ ម្ចាស់មើលការខុសត្រូវទីតាំងកើតហេតុ បានឲ្យដឹងថា ក្រោយពីម៉ូតូ អ្នកយកមកផ្ញើ ទុកដាក់ហើយ នៅយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ គាត់និងក្រុមគ្រួសារ ចូលដេកសម្រាកជាប់កន្លែងទុកដាក់ម៉ូតូ ដូចសព្វដង ស្រាប់តែដល់វេលាម៉ោង៥និង២០នាទី ម្ចាស់ម៉ូតូ មកយកម៉ូតូ ស្រាប់តែទ្វាររបង ខាងក្រៅ របើកបាត់ទៅហើយ មើលទៅរបង មួយជាន់ទៀត ត្រូវបានកាត់ច្រវាក់ ម្ចាស់រកម៉ូតូមិនទាន់ ផ្អើលឆោឡោ នាំគ្នាមកមើល សរុបម៉ូតូ៦គ្រឿង ត្រូវបានជនសង្ស័យលួចយកទៅបាត់ ។

ក្រោយពីដឹងថា ម៉ូតូ៦គ្រឿងចោរលួចបាត់ ពីទីតាំងតែមួយ ក្នុងមួយយប់ ឆោឡោរាយការណ៍ទៅសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ចុះទៅពិនិត្យជាក់ស្តែង ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ ។ ករណីខាងលើ សមត្ថកិច្ចកំពុងសាកសួរ និងពិនិត្យទីតាំងកើតហេតុ ទទួលបណ្តឹងពីម្ចាស់ម៉ូតូនីមួយៗហើយ ៕

ប្រភព៖ FB

LEAVE A REPLY

Please enter your comment!
Please enter your name here