ក្មេងប្រុស២នាក់ខណៈនាំគ្នាលេងដុតផាវគ្រាប់បែកកែច្នៃបណ្តាលឲ្យផ្ទុះត្រូវម្នាក់រងរបួសធ្ងន់ធ្ងររីឯម្នាក់ទៀតរបួសស្រាល

0
482

ខេត្តរតនគិរី៖ក្មេងប្រុស២នាក់ខណៈនាំគ្នាលេងដុតផាវគ្រាប់បែកកែច្នៃបណ្តាលឲ្យផ្ទុះត្រូវម្នាក់រងរបួសធ្ងន់ធ្ងររីឯម្នាក់ទៀតរបួសស្រាលហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៣និង១២នាទីរសៀល ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩នេះ នៅចំណុចផ្ទះឈ្មោះ ផា រី (ហៅសាឌឿ)ត្រង់ចំណុចឡឥដ្ឋស្ថិតនៅក្នុងភូមិដីឡូ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។

មន្ត្រីនគរបាលស្រុកលំផាត់បានឲ្យដឹងថា៖ ក្មេងប្រុស២នាក់ ទី១ឈ្មោះ ខាំ ផុត ភេទប្រុស អាយុ១១ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស រងរបួស់ធ្ងន់ ដាច់ចង្ការខាងក្រោម។

ទី២ឈ្មោះ ផា រី ហៅសាឌឿ ភេទប្រុស អាយុ១២ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស របួសស្រាលអ្នកទាំង២នាក់ មានទីលំនៅភូមិ/ឃុំកើតហេតុខាងលើ។

មន្ត្រីនគរបាលបានបន្តថា ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាមកម្លាំងអធិការនគរបាលស្រុកលំផាត់ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យដល់កន្លែងកើតហេតុ ហើយបានជួយអន្តរាគមន៍ដឹកបញ្ជូនជនរងគ្រោះ ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តដើម្បីជួយសង្គ្រោះប៉ុន្តែដោយអាការ:ធ្ងន់ធ្ងរពេកឪពុកម្តាយបានដឹកបញ្ជូនបន្តទៅព្យាបាលនៅឯរាជធានីភ្នំពេញ តាមរថយន្តសាមុយរបស់មន្ទីរពេទ្យបង្អែកខេត្តផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here