សមត្ថកិច្ចបំបែកសំណុំរឿងករណីឃាតកម្មមួយករណបានជោគជយ័!បបួលមិត្តភ័ក្រ្តមកផឹកស៊ីដល់ផ្ទះ រួចសម្លាប់ប្លន់យកទ្រព្យសម្បត្តិ គេចខ្លួនបាន០៥ថ្ងៃ សមត្ថកិច្ចតាមប្រមាញ់តាមចាប់ឃាត់ខ្លួន បាន២នាក់

0
411

ភ្នំពេញ៖កាលពីថ្ងៃទី១០ខែមិថុនាឆ្នាំ២០១៩នេះដោយអនុវត្តនូវបទបញ្ជារបស់ឯកឧត្តមឧត្តមសេនីយ៍ទោអ៊ុចសុខុនបានដឹកនាំកម្លាំងសហការណ៍ជាមួយសមត្ថកិច្ចនគរបាលនាយកដ្ឋានជំនាញនៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សីស្រុករុក្ខគីរីស្រុកគាស់ក្រឡនិងស្រុកសំឡូតបានធ្វើការស្រាវជ្រាវរហូតឈានទៅធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ ដែលជាជនដៃដល់ក្នុងករណី​សម្លាប់មិត្តភ័ក្រ្តរបស់ខ្លួនក្នុងវង់ផឹកស៊ី ដើម្បីប្លន់យក​ទ្រព្យសម្បត្តិកាលពីយប់ថ្ងៃទី ៥​ ខែ មិថុនា ឆ្នាំ ២០១៩ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង។

លោកឧត្តមសេនីយ៍ត្រីជេតវណ្ណនីបានបញ្ជាក់ថាកាលពីថ្ងៃទី៧ខែមិថុនាឆ្នាំ២០១៩មានការភ្ញាក់ផ្អើលមួយនៅក្នុងក្រុមទី១២ភូមិរកាឈ្មោលឃុំគារស្រុកមោងឫស្សីខេត្តបាត់ដំបងដោយប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់អណ្តែតក្នុងទឹកស្រះមួយកន្លែងហើយបានរាយការណ៍ជូនសមត្ថកិច្ចនគរបាលមូលដ្ឋាន ។

កាសន្និដ្ឋានពិនិត្យធ្វើកោសល្យវិច័យលើសាកសពនិងស្រាវជ្រាវជំហានដំបូងទើបដឹងថាជនរងគ្រោះមានឈ្មោះម៉ិលសុខុមភេទប្រុសអាយុ២២ឆ្នាំរស់នៅភូមិប្រឡាយស្តៅឃុំតាលាស់ស្រុកមោងឫស្សីខេត្តបាត់ដំបងមានមុខរបរមិនពិតប្រាដកនិងមានស្លាកស្នាមរបួសនៅផ្នែកក្បាលដោយអន្លើផង ។

ក្រោយពេលធ្វើការកំណត់អំពីមុខសញ្ញាដែលពាក់ព័ន្ឋក្នុងករណីនេះលោកបានសហការណ៍ធ្វើការស្រាវជ្រាវលើភូមិសាស្រ្តស្រុកចំនួន០៤គឺស្រុកមោងឫស្សីស្រុករុក្ខគីរីស្រុកគាស់ក្រឡនិងស្រុកសំឡូតក្រោមការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រីជេវណ្ណនីរហូតដល់ថ្ងៃទី១០ខែមិថុនាឆ្នាំ២០១៩ជនស័ង្សយត្រូវបានឃាត់ខ្លួនក្នុងភូមិសាស្រ្តស្រុកគាស់ក្រឡបន្ទាប់ពីពួកគេគេចខ្លួនចូលដល់ភូមិសាស្រ្តស្រុកសំឡូតរួ​ច​មក ។

ជន​ស័ង្សយចំនួន០២នាក់នោះគឺ ៖
១-ឈ្មោះ ណែត សុបិន្ត ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិរកាឈ្មោល ឃុំគារស្រុក មោងឫស្សី ខេត្តបាត់ដំបង ។
២-ឈ្មោះ ឯក ស៊ីណាត ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិចាមរអា ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

ជនសង្ស័យបានឆ្លើយសារភាពថា ពួកគេពិតជាបានសម្លាប់មិត្តភ័ក្រ្តរបស់ខ្លួនឈ្មោះ ម៉ិល សុខុម ភេទប្រុស កាលពីថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ២០១៩ ក្នុងពេលបបួលមកផឹក ស៊ីដើម្បី ប្លន់យកទ្រព្យសម្បត្តិពិតប្រាកដមែន​ដោយប្រើប្រាស់ញញួរនិងដែកវាយក្បាលសម្លាប់ ហេីយសែងទម្លាក់ចូលទឹកស្រះក្នុងភូមិក្បែរកន្លែងកើតហេតុ មុនពេលពួកគេរត់គេចខ្លួនពីមូលដ្ឋាន។

ប្រតិបត្តិការបង្រ្កាបនេះសមត្ថកិច្ចនគរបាលដកហូតបាន៖(ម៉ូតូចំនួន០១គ្រឿងដែលជារបស់ជនរងគ្រោះគឺម៉ូតូម៉ាកហុងដាឌ្រីមសេរីឆ្នាំ ២០១៦ ទូរស័ព្ទដៃម៉ាកសាំស៊ុងចំនួន ០២​គ្រឿង​ បន្ទះស្លាកលេខម៉ូតូចំនួន០១មានលេខ 1X-1539 ព្រមទាំងញញួរ​ ដែកនិងកាំបិតផង។

ជនសង័្សយកំពុងធ្វើការស្រាវជ្រាវបន្តដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅសាលា​ដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here