នៅក្នុងពិធីចុះហត្ថលេខានោះ ឯកឧត្តម កែវ រតនៈ អគ្គនាយកនៃអគ្គិសនីកម្ពុជា( EDC )បានមានប្រសាសន៍ ថា គម្រោងសាងសង់រោងចក្រអគ្គិសនី ដែលដើរដោយចំហេះនេះ មានអនុភាពផលិតថាមពលបាន រហូតដល់ទៅ ៤០០មេហ្គាវ៉ាត់ ដែលគ្រោងចំណាយថវិកា ប្រមាណជា៣៨០លានដុល្លារអាមេរិក។ រោងចក្រ នេះ គ្រោងបញ្ចប់ការសាងសង់ និង ដាក់ឱ្យដំណើរការផលិតថាមពលក្នុងរយៈពេល១០ខែ បន្ទាប់ពីចុះកិច្ច ព្រមព្រៀងនេះហើយ ។
រោងចក្រផលិតអគ្គិសនីតម្លៃជិត ៤០០លានដុល្លារ ដែលអាចផលិតថាមពលអគ្គិសនីបាន ៤០០មេហ្គាវ៉ាត់ HFO/LNG ដែលមានទីតាំងស្ថិតនៅក្នុងស្រុកល្វាឯម ខេត្តកណ្តាលនោះ បានចុះកិច្ចព្រមព្រៀង សាងសង់ រួចហើយ កាលពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០១៩នេះ ដែលជាចំណែកមួយនៃផែនការបន្ថែម អានុភាពចំនួន ជាង១០០០មេហ្កាវ៉ាត់ទៀត សម្រាប់ឆ្នាំ២០២០។ ព្រោះកន្លងមកអគ្គិសនីកម្ពុជាបានបញ្ជាទិញម៉ាស៊ីន ដែលមានកម្លាំងផលិតថាមពល ២០០មេហ្កាវ៉ាត់ ពីប្រទេស អាល្លឺម៉ង់ និង២០០មេហ្កាវ៉ាត់ ពីប្រទេសហ្វាំង ឡង់ ហើយក្រុមហ៊ុនចិនធំៗចំនួន ២ ជាអ្នកសាងសង់។ គម្រោងនេះនឹងចាប់ផ្តើមដំណើរការ នៅខែមេសា ឆ្នាំក្រោយ ៕