ច្បាប់គឺជាច្បាប់ត្រូវតែគោរព ប៉ូលីចរាចរណ៍ ផាករថយន្តឯកឧត្ដម​ ហ៊ុន​ ម៉ានី ចំនួន ៥០.០០០រៀល ព្រោះល្មើសច្បាប់​

0
1439

យេីង​ទាំង​អស់​គ្នា​ មិនថាប្រ​ជាពលរដ្ឋ​ និង​អ្នកធំ​ ក៏ដូចជា​អ្នក​មាន​អំណាច​នោះទេ​ គម្បី​ចូលរួម​ទាំងអស់​គ្នា​ ក្នុង​ការ​យល់ដឹង​ឲ្យ​បានច្បាស់នូវ​ផ្លាកសញ្ញា​ចរាចរណ៍​ និង​ច្បាប់​ចរាចរណ៍​។

ដោយឡែក​ នាថ្ងៃនេះ​ឯកឧត្តម​ ហ៊ុន​ ម៉ានី​ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ត្រូវ​បាន​ប៉ូលិស​ផាកពិន័យ​ទាក់ទង​នឹង​បទល្មើស​ចរាចរណ៍​ ដោយ​ឯកឧត្ដម​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា៖​ «មួយសូន្យ ខុសអោយដឹងថាខុស និងទទួលកំហុស អរគុណបងៗប៉ូលីស ដែលបានធ្វើការណែនាំបន្ថែម»។

ជុំ​វិញ​ការ​លេីកឡេីង​ខាងលើ​នេះ​ ត្រូវ​បាន​មជ្ឈដ្ឋាន​មហាជន​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក​ជាច្រើន​ បានមានការ​គោរព​និង​កោតសរសើរ​ជាខ្លាំង​ ដោយ​ឯកឧត្ដម​បាន​ធ្វើ​ជា​គំរូ​សម្រាប់​គ្រប់​គ្នា​ មិនថាជាប្រជា​ពលរដ្ឋ​ធម្មតា​ និងអ្នកមានអំណាចនោះទេ​ បេីធ្វេីខុសហេីយ​គម្បី​ត្រូវ​តែ​ប្រតិបត្តិ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here