មានករណីបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីបានធ្វើសកម្ភាពដេញបុកឡានក្បួន និងបានបុករថយន្តរបស់ប៉ូលីស ដែលជាក្បួនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋហុងគ្រី ។
នេះបើយោងតាមការបង្ហោះរបស់លោក K01 បានឲ្យដឹងថា៖ ព័ត៍មានបឋម កើតឡើងមុននេះបន្តិច ព្រឹកថ្ងៃទី១៣នេះក្តៅៗ បុរសម្នាក់ត្រូវបានសមត្ថកិច្ច ព័ទ្ធចាប់ភ្លាមៗបន្ទាប់ពីបុរសម្នាក់នេះដេញបុកឡានក្បួនហើយស្រែកថាខ្លួនជាប្អូន របស់សម្តេច ហ៊ុន សែន
លោក K01 សង្ស័យតែបែកថ្នាំទេ ដល់ពេលចឹង ដូចជាអាណិតផងស្អប់ផងទៅវិញ នៅពេលនេះកងកម្លាំងសមត្ថកិច្ចកំពុងឃួតខ្លួន និងធ្វើការសាកសួរទៅលើជនបង្ករ៕
ប្រភព៖ FB