ជួយស៊ែរផង កុំឲ្យមានអ្នកនៅចាញ់បោកគេ ដោយសារភាពលោភលន់ ចង់បានលុយគេ ផ្ញើឲ្យរាប់លានដុល្លារនោះ។ ឥឡូវសមត្ថកិច្ចចាប់អ្នកបោកបានហើយជាជនជាតិស្បែកខ្មៅ រួមជាមួយស្រីស្នេហ៍ ជាជនជាតិខ្មែរ…(មានវិដេអូ)

0
628

ភ្នំពេញ៖ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនជាតិស្បែកខ្មៅម្នាក់ រួមជាមួយស្រីស្នេហ៍ ជាជនជាតិខ្មែរ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណី ឆបោក តាមរយៈការទំនាក់ទំនង ក្នុងបណ្តាញសង្គមហ្វេសប៊ុក ។

ជនសង្ស័យឈ្មោះ NWOSU MARTINS អាយុ៣១ឆ្នាំ ជនជាតិអាហ្រ្វិកខាងត្បូង និង ស្រីស្នេហ៍ឈ្មោះ កាន ឡានីនហៅស្រីអូនអាយុ៣៥ឆ្នាំជនជាតិខ្មែរបានបង្កើតអាខោនហ្វេសប៊ុកក្លែងបន្លំទំនាក់ទំនងមកជនរងគ្រោះឲ្យទុកចិត្តនិងសន្យាផ្ញើលុយមកជនរងគ្រោះបន្ទាប់មកប្រើល្បិចឲ្យជនរងគ្រោះចេញថ្លៃសេវានិងពន្ធផ្សេងៗដោយផ្ញើតាមវីងជាបន្តបន្ទាប់ចំនួន០៣លើក (លើកទី១ចំនួន ៥៥០$, លើកទី២ចំនួន ៥,៣០០$ និងលើកទី៣ចំនួន ៤,៧០០$ )។

ដោយមានការសង្ស័យ ជនរងគ្រោះ ក៏បានដាក់ពាក្យបណ្តឹង ដល់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ។ ក្រោយពេលទទួលពាក្យបណ្តឹង កម្លាំងជំនាញនៃការិយាល័យ បទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតឈានទៅកំណត់មុខសញ្ញានិងធ្វើការឃាត់ខ្លួនជនសង្ស័យបានជាក់ស្តែងនៅថ្ងៃទី១១ខែមិថុនាឆ្នាំ២០១៩ព្រមទាំងបានស្រាវជ្រាវឃើញថាជនសង្ស័យខាងលើគឺធ្លាប់បានប្រើល្បិចបោកប្រាស់ជនរងគ្រោះអស់ជាច្រើនរយនាក់ផងដែរ។

ជាមួយករណីខាងលើនេះ​លោកឧត្តមសេនីយ៍ឯក រ័ត្នស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញបានលើកឡើងថា គេអាចបោកយើងបាននៅពេល ណាដែលយើងមានចិត្តលោភលន់ក្នុងខ្លួន ដូច្នេះលោកសូមយកមេរៀននេះអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមមេត្តាមានការប្រុងប្រយ័ត្ន ឲ្យបានខ្ពស់។

កុំមានចិត្តលោភលន់កុំត្រេកត្រអាលជាមួយរង្វាន់ ឬអំណោយដែលគ្មានប្រភពគ្មានប្រវត្តច្បាស់លាស់ និងត្រូវចងចាំថាគ្មានអ្វីបានមកដោយងាយស្រួលដោយយើងមិនបានប្រឹងប្រែង ចំណាយកម្លាំងញើសឈាម រកវានោះទេនិងសូមពិចារណាឲ្យបានហ្មត់ចត់ មុនជឿទៅលើអ្វីមួយជៀសវាងចាញ់បោក ចាញ់ការលួងលោមរបស់ ជនជនបោកប្រាស់ទាំងឡាយ៕

(សូមទស្សនាវិដេអូ)

ប្រភព៖ Phnom Penh Gendarmerie

LEAVE A REPLY

Please enter your comment!
Please enter your name here