ផ្សារទំនើប Big C បើកដំណើរការសាងសង់ ផ្សារទំនើប Big C សាខាថ្មីរបស់ខ្លួននៅលើទឹកដីក្រុងប៉ោយប៉ែត ជាសាខាដំបូងនៅក្នុងប្រទេសកម្ពុជា

0
803

ក្រុងប៉ោយប៉ែតជាទីក្រុង ដែលមានព្រំប្រទល់ជាប់នឹងប្រទេសថៃ កំពុងទទួលបានសន្ទុះសេដ្ឋកិច្ចយ៉ាងខ្លាំង ដោយសង្កេតឃើញថាមួយរយៈចុងក្រោយនេះ មានក្រុមហ៊ុន វិស័យសំណង់ និងវិស័យអចលនទ្រព្យ ជាច្រើន បានចាប់ផ្ដើមវិនិយោគទុននៅទីនោះ។ អ្វីដែលរឹតតែពិសេសជាងនេះទៅទៀតក្រុមហ៊ុន CENTRAL GROUP ដ៏ល្បីមួយរបស់ប្រទេសថៃ បានចាប់ផ្ដើមគម្រោងសាងសង់ និងបើកដំណើរការសាងសង់ ផ្សារទំនើប Big C សាខាថ្មីរបស់ខ្លួននៅលើទឹកដីក្រុងប៉ោយប៉ែត ជាសាខាដំបូងនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីទទួលបានការឯកភាពដើម្បីលើកកម្ពស់ការវិនិយោគពីក្រុមប្រឹក្សាសម្រាប់ការអភិវឌ្ឍកម្ពុជា។

គួរបញ្ជាក់ផងដែរថា​ សាខាថ្មីនេះត្រូវបានសាងសង់ឡើងនៅលើផ្ទៃដី ទំហំ ៧,៨៧៦ ម៉ែត្រការ៉េ ស្ថិតនៅ ភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលជាអាគារផ្សារទំនើប និងរោងកុន Major Cineplex ដ៏ធំដំបូងបង្អស់ក្នុងប្រទេសកម្ពុជានៅលើទីតាំងព្រំប្រទល់រវាងប្រទេសថៃ និងកម្ពុជាដោយ ចំណាយទឹកប្រាក់ក្នុងការសាងសង់រហូតដល់ ៦.៨ លានដុល្លារអាមេរិក ដើម្បីឆ្លើយតបទៅនឹងតំរូវ ការនៃជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅតំបន់នោះ ជាពិសេសបង្កើតការងារសម្រាប់មនុស្សចំនួន ១,២២២ នាក់ផងដែរ។

លើសពីនេះទៅទៀតផ្សារទំនើបថ្មីនេះ នឹងកំណត់គោលដៅអតិថិជនដែលមានប្រាក់ចំណូលពីមធ្យម និង ទាប ដោយផ្តល់ជូនតម្លៃតាមរយៈការរួមបញ្ចូលតម្លៃទាប ជម្រើសដ៏ច្រើនបែបជាមួយនឹងបរិយាកាសប្រកប ដោយផាសុកភាព និងសេវាកម្មល្អ ដែលគ្រោងនឹងបើកបម្រើការជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរនៅចុង ឆ្នាំនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here