រដ្ឋបាលរាជធានីភ្នំពេញ និងអង្គការ JICA បើក សិក្ខាសាលាពិគ្រោះយោបល់អំពីផែនការ កែលម្អប្រព័ន្ធលូនិងទឹកសំអុយនៅក្នុងទីក្រុងភ្នំពេញ

0
986

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញនិងអង្គការ JACAបានបង្កើតជាអង្គសិក្ខាសាលាពិគ្រោះយោបល់ជុំវិញផែន ការមេកែលម្អប្រព័ន្ធលូនិងទឹកសំអុយនៅរាជធានីភ្នំពេញដើម្បីប្រមូលនូវមតិយោបល់ធាតុផ្សំនានាលើគម្រោងកែលម្អប្រព័ន្ធលូនិងទឹកសំអុយនេះអោយបានប្រសើរឡើង គឺធ្វើឡើងនាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែ ជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០១៩នេះ នៅរដ្ឋបាលរាជធានីភ្នំពេញ។

ក្នុងកម្មវិធីបើកសិក្ខាសាលានោះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ុយ សេរិទ្ធ និងឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាង ឲ្យឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី ព្រមទាំងលោកស៊ូកាណូ យិឈិ ប្រធានតំណាងការិយា ល័យ ចៃកាប្រចាំព្រះរាជាណាចក្រកម្ពុជាព្រម ទាំងអាជ្ញាធរសង្កាត់ ខណ្ឌមន្ទីរពាក់ព័ន្ធជាច្រើនទៀតផងដែរ ។

ឯកឧត្តម ស៊ុយ សេរិទ្ធ បានមានប្រសាសន៍ឲ្យដឹងថាអង្គការចៃការគឺជាអង្គការមួយ ដែលបាន ជួយរាជធានីភ្នំពេញច្រើនលើការកែលម្អប្រព័ន្ធលូប្រឡាយនៅក្នុងរាជធានីភ្នំពេញក្នុងនោះគម្រោង

កែលម្អប្រព័ន្ធលូជំហានទី១បានធ្វើឡើងពីឆ្នាំ២០០១ដល់ឆ្នាំ២០០៤។ជំហានទី២ចាប់ពីឆ្នាំ២០០៧ដល់ឆ្នាំ២០១០។ជំហានទី៣ចាប់ពីឆ្នាំ២០១២ដល់ឆ្នាំ២០១៥ហើយគម្រោងទាំង៣នេះបានបញ្ចប់ហើយនិងបានបន្តគម្រោងទី៤ទៀតដោយចាប់ផ្តើមអនុវត្តគម្រោងនេះចាប់ពីឆ្នាំ២០១៨ដល់ឆ្នាំ២០២១ហើយគម្រោងនេះដែរបាននឹងកំពុងដាក់លូមេនៅជិតវត្តភ្នំខណ្ឌដូនពេញនិងនៅម្តុំផ្ទះសម្តេចទាបាញ់ក្នុងខណ្ឌទួលគោក។

ឯកឧត្តមបានបញ្ជាក់ផងដែរថាក្រោយឆ្នាំ២០២១ពោលគឺក្រោយពីបញ្ចប់ជំហានទី៤នេះសង្ឃឹមថាតំបន់មួយចំនួនខាងលើនឹងលែងទទួលរងការលិចលង់ដោយទឹកជំនន់ទៀតហើយ។បន្ទាប់មកទៀតចៃការនិងអនុវត្តគម្រោងជំហានទី៥ទៀតនៅតំបន់ព្រលានយន្តហោះភ្នំពេញ។

ឯកឧត្តម ស៊ុយ សេរិទ្ធ បានមានប្រសាសន៍បញ្ជាក់បន្ថែមថា អង្គសិក្ខាសាលានេះធ្វើឡើង ក្នុងគោល បំណងបង្ហាញសាធារណជនឲ្បបានឃើញពីផែនការយុទ្ធសាស្ត្រដែលបានពង្រៀងឡើងក្រោយពីសិក្សាយ៉ាងលំអិត។ជាងនេះទៅទៀតអង្គសិក្ខាសិលានេះក៏បានធ្វើឡើងដើម្បីប្រមូលមតិយោបលនិងធាតុផ្សំបញ្ចូលទៅក្នុងគម្រោងដើម្បីយកទៅអនុវត្តអោយបានជោគជ័យផងដែរ។

ឯកឧត្តម បានបញ្ជាក់ផងដែលថា ផែនការអភិវឌ្ឍន៍រាជធានីភ្នំពេញរួមមានផែនការ៥ឆ្នាំ ផែនការ៣ឆ្នាំ រំកិលនិងផែនការប្រចាំឆ្នាំ។ដូច្នេះទេយើងត្រូវអនុវត្តផែនការនេះអោយត្រួតស៊ីគ្នាទៅតាមគម្រោងប្លង់គោល២០៣៥។

ឯកឧត្តម នួន ផារ័ត្ន ក្នុងឱកាសនោះបានលើកឡើងថា បើនិយាយពីផែនការរំដោះទឹកលិចលង់ នៅភ្នំពេញយើងមិនមែនគិតតែតំបន់នៅភ្នំពេញនោះទេគឺត្រូវនិយាយពីតំបន់ជុំវិញទាំងអស់នៅក្នុងទីក្រុងភ្នំពេញ។ ប្លង់មេរបស់យើងមាន៣    ទី១ប្លង់មេលើការកែលំអរប្រព័ន្ធលូ ប្រឡាយទឹកកខ្វក់នៅភ្នំពេញ ទី២ប្លង់ មេលើការកែ លំអរ ចរាចរណ៍និងប្រព័ន្ធដឹកជញ្ជូន និងទី៣ប្លង់មេរាជធានីភ្នំពេញ ឆ្នាំ២០៣៥ ទាំងមូល។ ឯកឧត្តមបន្តថាអនុវត្តតាមប្លង់មេនេះតំបន់ដែលបានអនុវត្តឃើញថាទទួលបានលទ្ធផលល្អពោលគឺលែងទទួលរងការលិចលង់ទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here