សម្ដេចតេជោ ហ៊ុន សែន ជួយដល់គ្រួសារអ្នកស្លាប់រលំបាក់អគារ៧ជាន់នៅខេត្តព្រះសីហនុ មួយគ្រួសារនឹងទទួលបានប្រាក់ចំនួន…..

0
1889

សម្ដេច​ ហ៊ុន សែន នាយករដ្ឋមន្រ្ដី​នៃព្រះរាជាណាចក្រ​កម្ពុជា បានប្រកាស​បញ្ចេញ​ថវិកា​ជូន​ជូន​គ្រួសារ​ជន​រងគ្រោះ​ ដោយ​ការ​បាក់​អគារ​នៅ​ខេត្ត​ព្រះសីហនុ ពោល​គឺគ្រួសារ​អ្នកស្លាប់ម្នាក់ ចំនួន ៤០លានរៀន (១ម៉ឺន​ដុល្លារ) ចំណែក​អ្នក​រងរបួស ទទួល​បាន​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យរដ្ឋ​ដោយ​មិន​គិត​ថ្លៃ និងថវិកា ៥លាន​រៀន។

សម្ដេច​តេជោ ដែល​កំពុង​ស្ថិតនៅ​ប្រទេ​សថៃ ដើម្បីចូលរួមប្រជុំកំពូលអាស៊ាន បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​សម្ដេច ដែល​មាន​ខ្លឹមសារ​ទាំងស្រុង​ដូចខាងក្រោម៖

“បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់។ សោដនាដកម្មបាក់អាគារនៅខេត្តព្រះសីហនុ គឺជារឿងឈឺ ចាប់របស់​ជាតិយើង​ ពិសេស​ក្រុមគ្រួសារនៃ​អ្នកដែលបានបាត់បង់ជិវិតដែលជាភរិយា ឬស្វាមី ឬកូន ឬឪពុកម្តាយ។ល។ ដើម្បីចូលរួមមរណៈទុក្ខ និងជួយដល់ជីវភាពក្រុមគ្រួសារ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសម្រេច​បញ្ចេញ​​ថវិកាជាតិ​ជួយដល់​ក្រុមគ្រួសារ​​អ្នកស្លាប់​ក្នុងមួយនាក់ ៤០លាន​រៀល (សែសិបលានរៀល) ឬ១មុឺនដុល្លា (10.000$)។ សម្រាប់អ្នកត្រូវរបួសទាំងអស់ ត្រូវទទួលបានការព្យាបាល ដោយឥតគិត ថ្លៃនៅតាម​មន្ទីរពេទ្យរដ្ឋ និងទទួលបាន​ជំនួយក្នុងមួយ​នាក់ចំនួន ៥លានរៀល (ប្រាំលានរៀល)។ ឯកឧត្តម​ ប៊ិន ឈិន​ ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្ត្រីទទួលចាត់ចែង​ថវិកានេះ​ជូនបងប្អូន។ យប់នេះ​ខ្ញុំនៅបន្តតាមដាន​ការងារ​រុករក និង​សង្រ្គោះ​ជាមួយ​បងប្អូន​តទៅទៀត”៕

សូមបញ្ជាក់ថា គិត​ត្រឹម​ម៉ោង ៦កន្លះព្រឹក​ថ្ងៃទី២៣ ខែមិថុនានេះ ចំនួន​អ្នក​ស្លាប់ បាន​កើន​ដល់ ១៧នាក់ និង​អ្នក​របួស ២៤នាក់។ ប្រតិបត្តិការជួយ​សង្គ្រោះកំពុង​បន្ត​ធ្វើ​ទៀត៕ ប្រភពKLAY KLAY

 

LEAVE A REPLY

Please enter your comment!
Please enter your name here