ខេត្តកណ្តាល ៖ សាំងយ៉ុងមួយគ្រឿងរអិលធ្លាក់ទឹក ខណៈពេលម្ចាស់ចុះចេញពីរថយន្ត ហេតុការណ៍នេះបានកើតឡើង កាលពីម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅចំណុយចកំពង់ចម្លងព្រែកម៉ៅ ឃុំទឹកវិល ស្រុកស្អាង។
រថយន្តរងគ្រោះ ម៉ាកសាំងយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ កណ្តាល 2D- 8009 ជារថយន្តដឹកអ្នកដំណើរ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុរថយន្តខាងកើតបានដឹកយាយៗជាច្រើននាក់ពេញក្នុងរថយន្ត ទើបតែត្រឡប់មកពីកម្មវិធីបុណ្យ ដោយមានបំណងឆ្លងកំពង់ចម្លង ខាងលើពីត្រើយខាងលិច ទៅត្រើយខាងកើត ។
លុះពេលមកដល់យាយៗបានចុះចេញពីរថយន្ត ហើយពេលនោះ តៃកុងរថយន្តមិនបានពន្លត់ម៉ាស៊ីនរថយន្តទេ និងដាក់លេខអក្សរp ឲ្យបានត្រឹមត្រូវទេរួចអ្នកបើកបរបានចុះពីរថយន្ត ដើរទៅមើលទូកដស្រាប់តែ រថយន្តបានរអិលចុះ ចំណោតកំពង់ចម្លងធ្លាក់ចូលក្នុងទឹកទន្លេតែម្តង។
ក្រោយកើតហេតុ ម្ចាស់រថយន្តមិនបានប្តឹងផ្តល់ម្ចាស់កំពង់ចម្លង ទាមទារសំណងអ្វីឡើយ ហើយក៏មិនរំខានអាជ្ញាធរនាំតែឈីក្បាលវិលមុខ ដែរព្រោះយល់ថាការធ្វេសប្រហែសរបស់ខ្លួនរួច បានជួលរថយន្តស្ទួចមកស្ទួចរថយន្តរបស់ខ្លួនចេញពីក្នុងទឹកទន្លេដើម្បីឲ្យជាងជួសជុលយកទៅប្រើបា្រស់វិញ៕