រដ្ឋបាលរាជធានីនឹងបើកវគ្គបណ្តុះបណ្តាលច្បាប់ចរាចរណ៍ផ្លូវគោក ជូនដល់អ្នកបើកបរត្រីចក្រយានយន្ត និងទោចក្រចយានយន្តសណ្តោងរ៉ុម៉ោកដោយឥគិតថ្លៃ

0
271

(ភ្នំពេញ) រដ្ឋបាលរាជធានីជូនដំណឹងដល់ត្រីចក្រយានយន្ត និងទោចក្រយានយន្តសណ្តោងរ៉ុម៉កថា កន្លង មកបងប្អូនប្រកបអាជីវិកម្មដឹកជញ្ជូនអ្នកដំណើរក្នុងរាជធានីភាគច្រើនបានបើកបរយានយន្តលើដងផ្លូវដោយពុំមានបណ្ណបើកបរយានយន្តត្រឹមត្រូវ ។ ដូចនេះ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់

ចរាចរណ៍ធានានូវសុវត្ថិភាពដល់អ្នកដំណើរ និងដើម្បីឲ្យការធ្វើចរាចរណ៍ស្របតាមច្បាប់ចរាចរណ៍ផ្លូវគោក រដ្ឋបាលរាជធានីភ្នំពេញបានចាត់ឲ្យមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញរៀបចំបើកវគ្គបណ្តុះបណ្តាលច្បាប់ចរាចរណ៍ផ្លូវគោកជូនដល់បងប្អូនដោយឥតគិតថ្លៃ ជារៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង៨ ០០ ព្រឹក ដល់ម៉ោង១៧ ០០ ល្ងាច និងមានរយៈពេល២ថ្ងៃ គិតចាប់

ពីថ្ងៃសៅរ៍ ទី០២ ខែមីនា ឆ្នាំ ២០១៩ ដល់ថ្ងៃទី០៤ ខែមីនា ឆ្នាំ ២០១៩ ស្ថិនៅអង្គភាពផ្តល់បណ្ណបើកបរយានយន្ត ផ្លូវលេខ៥៩៨ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ៕

សូមអានខ្លឹមសារខាងក្រោម៖

LEAVE A REPLY

Please enter your comment!
Please enter your name here