អភិបាលរាជធានី៖ ក្នុងឆ្នាំ២០១៩នេះ ក្នុងរាជធានីភ្នំពេញនឹងឡែងមានគ្រឿងញៀនតាមក្លឹបកម្សាន្តទាំងតូច ទាំងធំទៀតហើយ

0
411

ភ្នំពេញ៖ ក្នុងឆ្នាំ២០១៩នេះ ក្នុងរាជធានីភ្នំពេញនឹងឡែងមានគ្រឿងញៀនតាមក្លឹបកម្សាន្តទាំងតូច ទាំងធំទៀតហើយ ខណៈដែល គ្រឿងញៀន នៅតែជាបញ្ហាប្រឈម ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅដល់ស្រទាប់យុវវ័យ។ នេះតាមកាបញ្ជាក់របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការបើក កិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ សាលារាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមិថុនានេះ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។

ឯកឧត្តម ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថា ការបង្ក្រាបគ្រឿង ញៀននៅតែអនុវត្តបន្ត នៅតាមក្លឹបកម្សាន្ត នានានៅក្នុងរាជធានីភ្នំពេញ បើទោះបី នៅតាមក្លឹបកម្សាន្ត ទាំងនោះមានខ្នងបង្អែកធំប៉ុណ្ណាក៏ដោយ ដោយយើងនឹងអនុវត្តតាមអនុសាសន៍របស់សម្ដេចក្រឡាហោមស ខេង ថានៅឆ្នាំ២០១៩ នេះគឺជាឆ្នាំដែលយើងត្រូវលុបបំបាត់ ឲ្យអស់បញ្ហាគ្រឿងញៀន នៅតាម បណ្ដា ក្លឹបកំសាន្តខារ៉ាអូខេ នានានៅទូទាំងប្រទេស ។ ដោយហេតុថា នៅតាមក្លឹបកម្សាន្ត ទាំងនោះភាគច្រើន លើសលប់គឺសុទ្ធតែជាស្រទាប់យុវជន យុវវ័យ នាំគ្នាពពាក់ពពូនទៅសេបគ្រឿងញៀន នៅក្នុងក្លឹបដែលធ្វើ ឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ ធនធានមនុស្ស។

ឯកឧត្តម ស ថេត បានបញ្ជាក់ផងដែរថា ក្នុងនាមសមត្ថកិច្ច ត្រូវតែបង្ក្រាបអោយអស់ បទល្មើស នានានៅតាមមូលដ្ឋាន រួមទាំងបទល្មើសក្មេងទំនើងអុកឡុកនៅតាមមូលដ្ឋានជាដើម សំដៅធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅនិងជឿជាក់មកលើកម្លាំងមានសមត្ថកិច្ចរបស់យើង។

អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា កិច្ច ការពារសន្តិសុខ ជូនប្រជាពលរដ្ឋគឺជាការងាររបស់ សមត្ថកិច្ចនិងអាជ្ញាធររបស់យើង ដូច្នេះទេយើងត្រូវតែរួមគ្នាធ្វើយ៉ាងណាឲ្យភូមិសង្កាត់មានសុវត្ថិភាព។

ពាក់ព័ន្ធនឹងក្លឹប កំសាន្តនានាទោះបីតូចឬធំនៅក្នុងរាជធានីភ្នំពេញទាំងអស់ អាជ្ញាធរខណ្ឌទាំង១៤ ត្រូវតែចុះត្រួតពិនិត្យ ហើយបើដឹងថានៅក្នុងក្លឹបកម្សាន្ត ដំបូងមានបង្កប់ទៅដោយគ្រឿងញៀន ដាច់ខាត ត្រូវតែធ្វើការបង្ក្រាបបិទអាជីវកម្មក្លឹបទាំងនោះតែម្ដង។

ឯកឧត្តម ឃួង ស្រេងបានបញ្ជាក់ផងដែរថា រាល់ក្លឹបកំសាន្ត និង ktv ទាំងអស់ អាជ្ញាធរខណ្ឌយើង ត្រូវណែនាំពួកគាត់ ឲ្យជៀសឆ្ងាយពីបញ្ហាគ្រឿងញៀននៅក្នុងក្លឹបកម្សាន្តទាំងនោះ បើពួកគាត់មិនស្ដាប់តាម ការណែនាំរបស់យើងទេ យើងក្នុងនាមជាអាជ្ញាធរមូលដ្ឋានត្រូវតែបិទកាសអាជីវកម្មក្លិបរបស់ពួកគាត់។

ឯកឧត្តម ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ប្រទេសកម្ពុជាគឺជាប្រទេសមួយមានភាពស៊ីវីល័យហើយ ដូច្នេះទេត្រូវតែមានអ្វីៗគ្រប់យ៉ាង មានទាំងក្លិបកម្សាន្តមានទាំងខារ៉ាអូខេមានទាំងកន្លែងហូបចុកផឹកស៊ី និងកន្លែងសប្បាយភាពមួយចំនួនទៀត ប៉ុន្តែអ្វីដែលសំខាន់ទីមួយនោះគឺ គឺបញ្ហាសន្តិសុខ ហើយអ្នកដែល ការពារ និងរក្សាបាននូវសន្តិសុខនេះ គឺមានតែកងកម្លាំងនិងអាជ្ញាធរ មានសមត្ថកិច្ចរបស់ យើង នឹង ហើយ ដូច្នេះទេយើងត្រូវតែអូនរួមគ្នាការពារឲ្យបានសន្តិសុខ ធ្វើយ៉ាងណាឲ្យភូមិឃុំមានសុវត្ថិភាព ទទួលបាន ភាពកក់ក្តៅពីប្រជាពលរដ្ឋ៕

LEAVE A REPLY

Please enter your comment!
Please enter your name here