នាយកក្រុមហ៊ុន Facebook បានប្រកាសពីការដាក់សម្ពាធលើប្រទេស ២ ក្នុងតំបន់អាស៊ី ក្រោយ….

0
837

យោងតាមការចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ម្សិលមិញ Facebook ​បាន​ប្រកាស​ពី​ការ​ដាក់សម្ពាធ​លើ​ប្រទេស ២ ក្នុង​តំបន់​អាស៊ី​មាន​ប្រទេស​ស្រីលង្កា​និង​មីយ៉ាន់ម៉ា ដែល​បង្ក​នៅ​បញ្ហា​ជម្លោះ​ទាស់ទែង​គ្នា​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ។

នៅ​ស្រីលង្កា​បាន​មាន​ការ​ចែកចាយ​នៅ​មាតិកា​ជា​ច្រើន​ទាក់ទិន​អំពើ​ហិង្សា​ប្រឆាំង​នឹង​សាសនា​មូស្លីម ជា​ហេតុ​ធ្វើ​ឲ្យ Facebook ​សម្រេច​ដាក់​កំហិត​លើ​ចំនួន​នៃ​ការ​បញ្ជូន​សារ (Forward) របស់​អ្នក​ប្រើប្រាស់ ​ដែល​ការ​កែប្រែ​នេះ​ក្រុមហ៊ុន​ក៏​ធ្លាប់​ធ្វើ​លើ​កម្មវិធី WhatsApp ​កាល​ពី​ពេល​កន្លង​ទៅ។ តាម​រយៈ​ការ​កំណត់​ថ្មី​អ្នក​ប្រើប្រាស់​អាច Forward ​មាតិកា​នោះ​ម្តង​បាន ៥ លើក​គត់។

រី​ឯ​ប្រទេស​មីយ៉ាន់ម៉ា​ក្រុម​ជនជាតិ​ភាគ​តិច Rohingya ​បាន​ប្រមែប្រមូល​គ្នា​ធ្វើ​វិហេថការ ​ដោយ​តាម​គោលការណ៍​ថ្មី​របស់ Facebook ​ក៏​នឹង​កាត់​បន្ថយ​ចំនួន​អ្នក​ដែល​បាន​ឃើញ​នៅ​ការ​ចែកចាយ​មាតិកា​ខុស​ស្តង់ដារ​ក្នុង​ប្រទេស​នោះ។

ជាង​នេះ​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​នៅ​តែ​បន្ត​បិទ​ចោល​រាល់​គណនី​ដែល​ធ្វើ​ការ​ផ្សព្វផ្សាយ​អំពើ​ហិង្សា។ តាម​រយៈ​សេចក្តីថ្លែងការណ៍​បញ្ជាក់​ថា៖ “កាត់​បន្ថយ​ការ​ចែកចាយ​មាតិកា​ទាំង​នេះ គឺ​ជា​មធ្យោបាយ​មួយ​ផ្សេង​ទៀត​ដែល​ជួយ​ឲ្យ​យើង​ប្រឆាំង​ទៅ​បាន​នូវ​ការ​ចែកចាយ​មាតិកា​និង​សកម្មភាព​ដ៏​គួរ​ឲ្យ​ស្អប់”៕

ដក់ស្រង់ពី  Sabay.com ដោយ ៖ សុខជា

LEAVE A REPLY

Please enter your comment!
Please enter your name here