ឃាត់ខ្លួនប្តី​ប្រពន្ធ ករណីកឹងកេងលុយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK ជាង១១ម៉ឺនដុល្លារ នៅព្រៃវែង

0
846

ព្រៃវែងៈ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ប្ដីប្រពន្ធ១គូ ត្រូវបានសមត្ថកិច្ច​ខេត្តព្រៃវែង ឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រៃវែង ចាត់ការតាមច្បាប់ បន្ទាប់ពីអ្នកទាំង​កឹប​កេងបន្លំលួច​យកលុយជាង១១ម៉ឺនដុល្លារ នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK សាខាខេត្ត​ព្រៃវែង នៅភូមិលេខ៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

ជនសង្ស័យជាប្រពន្ធ​ឈ្មោ សោម អង្គា អាយុ២៨ឆ្នាំ ប្រធានហិរញ្ញឹក AMK ប្ដីឈ្មោះ សុខ សុភារ៉ា អាយុ៣០ឆ្នាំ មុខរបរលក់គ្រឿងម៉ាស៊ីននៅភ្នំពេញ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួយ យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ ប៉ុក គង្គារិទ្ធ ភេទប្រុស អាយុ៣៤ឆ្នាំ ជាប្រធានសាខា AMK ខេត្តព្រៃវែង។

​ ជនសង្ស័យជាប្តី ចាញ់ល្បែងនៅភ្នំពេញអស់លុយ ហើយក៏បែកគំនិតឲ្យប្រពន្ធខ្លួន ដែល​ធ្វើការនៅ AMK ជាប្រធានហិរញ្ញឹកផងនោះ លួចកឹបកេងយកលុយបានចំនួន ១១៥៤០០ ដុល្លារអាមេរិក ហើយក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្ដង៕

ប្រភព៖ Heng Ly

LEAVE A REPLY

Please enter your comment!
Please enter your name here