រន្ធត់ណាស់!!! ឡានដឹកដី បានបុករ៉ុម៉ក់របស់ព្រះដែលកំពុងជិះបិណ្ឌបាត បណ្តាលឲ្យរបួសនិងស្លាប់

0
2229

ស្រុកស្រែអំបិល-(ដំណឹងបឋម)មានសេចក្តីរាយការណ៏ មកថាព្រះសង្ឃចំនួន៦អង្គដែលគង់លើរុឺម៉កនិមន្ត បិណ្ឌបាត្រ បានរងរបួសធ្ងន់និងស្រាល ចំណែកបុរសអ្នកបើកបររុឺម៉កបានស្លាប់នៅនឹងកន្លែង ដោយគ្រោះថ្នាក់ចរាចរណ៏រវាងរថយន្តបែនដឹកដី ពាក់ស្លាកលេខ KPS 1168 ក្នុងទិសដៅពីភ្នំពេញឆ្ពោះទៅខេត្តព្រះសីហនុ បុកប៉ះជាមួយរុឺម៉កនៅផ្លូវជាតិ លេខ៤ គីឡូម៉ែត្រលេខ១៤៨.១៤៩ (ចំណែកផ្លូវខាងខេត្តកោះកុង)ក្នុងភូមិអូរជ្រៅឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុងវេលាម៉ោងជិត៩ព្រឹកថ្ងៃ៣០មិថុនា២០១៩នេះ។
ក្រោយហេតុសមត្ថកិច្ចចម្រុះទាំងខាងខេត្តកោះកុងនិងទាំងខាងខេត្តព្រះសីហនុ បានអន្តរាគមន៍សង្គ្រោះនិងដោះស្រាយកិច្ចការនានាតាមនិតិវិធី៕ ប្រភព huy bunleng

LEAVE A REPLY

Please enter your comment!
Please enter your name here