ប្រទះឃើញសាកសពម្នាក់​ ត្រូវជនមិនស្គាល់មុខ ដុតចោលឆេះខ្លោចរួញខ្មៅ

0
496

ភ្នំពេញ:សាកសពម្នាក់សង្ស័យជាស្ត្រីបន្ទាប់ពីឃើញមានអាវទ្រនាប់ពណ៌ខ្មៅនៅក្បែរសពប្រហែលប្រវែងកន្លះម៉ែត្រដែលឃាតករដុតសពចោលឆេះយ៉ាងសន្ធោសន្ធៅត្រូវបានកម្មករបូបខ្សាច់នៅក្បែរនោះខលប្រាប់សមត្ថកិច្ចចុះទៅទាន់កំពុងតែឆេះជួយយកទឹកបរិសុទ្ធចំណុះមួយដប១លឹត្រកន្លះចំនួន៣ដបនិងចំនួន២ដបកន្លះទៀតជួយចាក់ស្រោចពន្លត់ទើបរលត់អស់ស្នាមឆេះឡើងរួញខ្មៅសំណាងហើយដែលសមត្ថកិច្ចជួយពន្លត់ទាន់ពេលកំអីសពឆេះក្លាយជាផេះបាត់ភស្តុតាងបាត់ទៅហើយ។

ហេតុការណ៍នោះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង១៥នាទីយប់ត្រង់ចំណុចដីឡូមួយលោកឧកញ៉ាលីយ៉ុងផាត់ផ្លូវលំខាងជើងប្រហែល៥០០ម៉ែត្រពីមហាវិថីឈ្នះឈ្នះស្ថិតក្នុងភូមិបាក់ខែងលើសង្កាត់បាក់ខែងខណ្ឌជ្រោយចង្វារ ។

ជនរងគ្រោះខាងលើមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទំនងជាស្ត្រីភេទដោយគេសង្ស័យថាត្រូវជនសង្ស័យចាប់រំលោភរួចហើយវាយសម្លាប់ហើយដុតចោលតែម្តងពីព្រោះមានបន្សល់ទុកនៅអាវត្រនាប់ពណ៌ខ្មៅនៅក្បែរសពប្រហែលកន្លះម៉ែត្រនិងដែកទីពប្រវែងប្រហែល៦តឹកចំនួន៤កំណាត់។


ប្រភពផ្សេងៗ ដោយគេសង្ស័យថាអាចចាប់រំលោភពីកន្លែងផ្សេង ហើយអាចដាក់តាមរថយន្តយកមកដុតចោល ដើម្បីបំបាត់ភស្តុតាងសពនោះគេសង្ស័យថា អាចជាស្ត្រីច្រើនជាងព្រោះដងខ្លួនសពមានរូបរាង តូចហើយមានអាវត្រនាប់នៅក្បែរផងនោះ។

តាមសម្តីកម្មករបូមខ្សាច់ម្នាក់ដែលធ្វើការជិតនោះបានឲ្យដឹងថានៅពេលកើតហេតុខាងលើក៏មានអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅកម្មករទាំងនោះក៏បាននាំគ្នាទៅមើលក្រែងលោឆេះព្រៃក៏ប្រទះឃើញសពត្រូវគេដុតហើយនាំគ្នារត់ចេញពីកន្លែងកើតហេតុហើយក៏រាយការណ៏ប្រាប់សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុក៏បានយកទឹកបរិសុទ្ធចំនួន៥ដបចា់ស្រោចពន្លត់ទើបយរលត់តែអកុសលបានឆេះខ្លោចរួញខ្មៅស្លាប់បាត់ទៅហើយ។

ក្រោយយមកសមត្ថកិច្ចមូលដ្ឋានបានទាក់ទងសមត្ថកិច្ចជំនាញ ខាងកោសល្យវិច្ច័យ មកពិនិត្យដោយសារកន្លែងកើតហេតុ មានភ្លៀងរលឹមផងសមត្ថកិច្ចបានឲ្យ រថយន្តដឹកសពយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យរងចាំពេលព្រឹកពិនិត្យម្តងទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here