ឯកឧត្តម ឃួង ស្រេង ៖ ជំរុញឲ្យព្រះសង្ឃនិងពុទ្ធបរិស័ទជួយថែរក្សាសុខសន្តិភាព ដើម្បីធានាឲ្យកម្ពុជា កាន់តែមានការអភិវឌ្ឍ សម្បូរសប្បាយរុងរឿង

0
590

ភ្នំពេញ៖ អភិបាលរាជធានីជំរុញ ឲ្យព្រះសង្ឃនិងពុទ្ធបរិស័ទជួយថែរក្សា សុខសន្តិភាពដើម្បីធានាឲ្យ កម្ពុជាកាន់ តែមានការអភិវឌ្ឍហើយប្រជាពលរដ្ឋរស់នៅដោយភាពសម្បូរសប្បាយ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា ការរក្សាបានសុខសន្តិ ភាពគឺ ធានាឲ្យប្រទេសជាតិនិងប្រជាពលរដ្ឋមានអ្វីៗទាំងអស់ រាប់តាំងពីការគោរពប្រតិបត្តិជំនឿសាសនា ដោយគ្មានការរំខាន។

ថ្លែងនៅក្នុង កម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនាបំបួសកុលបុត្រ កុលធីតា ជាង៥៦០អង្គ/នាក់ នៅវត្ត ភ្នៀតសម្ពលីនៅរសៀលថ្ងៃទី៣០ខែមិថុនា នេះ​ ឯកឧត្តមអភិបាលរាជធានីបន្ថែមឲ្យដឹងថា​ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានកសាងសុខសន្តិភាព ជូនកម្ពុជាមក ដល់ពេលនេះ បាន ដោយ លំបាកណាស់ ដូច្នេះត្រូវថែរក្សាសុខសន្តិភាពនេះឲ្យគង់វង្ស ទោះក្នុងរូបភាពណាក៏ដោយមិន ឲ្យជន អគតិណាមួយមកបំភ្លេចបំផ្លាញសុខសន្តិភាពនេះបានឡើយ។

ឯកឧត្តមជំរុញឲ្យព្រះសង្ឃគ្រប់ព្រះអង្គឲ្យបង្កើនការ បំពេញតួនាទីឲ្យកាន់តែខ្លំាង ក្លាក្នុងការអប់រំ សង្គម ឲ្យមានសន្តិភាព គ្មានអំពើហិង្សា ស្របពេលដែលវិស័យព្រះពុទ្ធ សាសនាមានការ រីកចម្រើន ហើយ ប្រទេសជាតិមានសុខសន្តិភាពនិងស្ថិរភាពនយោបាយល្អ។ ឯកឧត្តមបន្ថែមថារាជរដ្ឋាភិបាល បាន ចាត់ទុកព្រះ សង្ឃមានតួនាទីសំខាន់ណាស់ ដែលរួមចំណែកធ្វើឲ្យ សង្គមជាតិមានសុខ សន្តិភាព និងគ្មានអំពើហិង្សា។

ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលបានលើកទឹក ចិត្តឲ្យព្រះសង្ឃបានអប់រំសង្គម តាមរយៈកម្មវិធី ព្រះពុទ្ធ សាសនាផ្សារភ្ជាប់នឹងសង្គមដែលត្រូវបានអប់ រំផ្សាយនៅគ្រប់ស្ថានីយវិទ្យុនិងទូរទស្សន៍។

សម្តេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត្យនន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រ កម្ពុជាបានមានព្រះបន្ទូលថា ការកសាងសុខសន្តិភាពបានល្អពិត ជាបានជួយឲ្យវិស័យ ពុទ្ធចក្រ មានការ រីកចម្រើនទៅតាមនោះដែរ ជាក់ស្តែងគ្រប់ទីវត្តអារាមទាំងអស់ បានអភិវឌ្ឍន៍សំណង់ ហេដ្ឋារចនា សម្ព័ន្ធបានយ៉ាងល្អសម្រាប់ទុកឲ្យពុទ្ធបរិស័ទគោរពប្រតិបត្តិទៅតាមគន្លងប្រពៃណីសាសនា។

សម្តេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត្យនន្ទ ង៉ែត បានមានព្រះបន្ទូល ថាបច្ចុប្បន្នព្រះ សង្ឃគ្រប់ ព្រះអង្គបានគោរពប្រតិបត្តិធម៌ វិន័យនិងការសិក្សាមានចំណេះដឹងឲ្យ កាន់តែជ្រៅជ្រះទំាងផ្លូវលោក និងផ្លូវធម៌ដើម្បីជួយអប់រំផ្លូវចិត្តប្រជាពលរដ្ឋឲ្យមានស្មារតីរស់នៅក្នុងសង្គមប្រកបដោយសុខសន្តិភាព មិនចងគំនុំហើយស្រលាញ់រាប់អានគ្នានិង ប្រាស់ចាក់ពីអំពើអបាយមុខផ្ទុយនឹងច្បាប់សង្គមជាដើម៕ ដោយ វុន សុខជា

LEAVE A REPLY

Please enter your comment!
Please enter your name here