តាកែវ: បុរសម្នាក់បែកថ្នាំនឹង ស្រវឹងស្រា ខឹងដេញកាប់ព្រះសង្ឃមិនបានទៅវាយរថយន្តស៊េរីទំនើបរបស់លោក បែកកញ្ចក់ខ្ទេច ហេតុការណ៍នេះបង្ករអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ៈ២៥នាទីល្ងាច ថ្ងៃទី ២៩ ខែមិថុនា ២០១៩ម្សិលមិញនេះ នៅវត្តពោធិវ័ន្ត ស្ថិតនៅភូមិព្រៃឈើទាល ឃុំ ឧត្តមសូរិយាស្រុក ត្រាំកក់ ខេត្តតាកែវ ។
ជនសង្ស័យឈ្មោះ អេង ឡាក់ទីន ភេទ ប្រុស អាយុ២៣ឆ្នាំ ភូមិព្រៃឈើទាល ឃុំ ឧត្តមសូរិយាស្រុកត្រាំកក់។
ព្រះចៅអធិការព្រះនាម អ៊ុង សៀវលាង ព្រះជន្ម ៥៩ ឆ្នាំគង់នៅវត្តពោធិ៍វ័ន្តតែត្រូវព្រះចៅរត់គេចរួច។
សមត្ថកិច្ចឲ្យដឹងថាជនសង្ស័យបានផឹកស្រាស្រវឹងនិងប្រើប្រាស់គ្រឿងញៀនបានយករណារអារទឹកកកទៅវាយបំបែកកញ្ចក់បង្អួចសាលាឆទាននៅលើភ្នំបែកចំនួនមួយផ្ទាំងនិងយករណារវាយដេញកាប់ព្រះចៅអធិការខាងលើតែត្រូវព្រះចៅរត់គេចរួចហើយជនសង្ស័យបានទៅវាយឡានរបស់លោកម៉ាកឡង់គ្រីស័របណ្តាលឲ្យខូចខាតទាំងស្រុងនិងវាយបែកទូរស័ព្ទដៃអស់ចំនួន២គ្រឿងទៀតក្រោយកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យរួម និង វត្ថុតាងកសាងសំណុំរឿងតាមនីតិវិធី៕