ស្ទើមួយយប់ទល់ភ្លឺ ដែលសមត្ថកិច្ចអគ្គីភយ័ ប្រើពេល ពន្លត់យូរជាងគេ នេះជាលើកទី១ហើយសំរាប់កម្ពុជា

0
2355

ភ្នំពេញ៖ គិតត្រឹមម៉ោង៧នេះ! អគ្គិភ័យដែលឆាបឆេះឃ្លាំងស្តុកខោអាវជជុះ និងផ្ទះប្រជាពលរដ្ឋ ម្តុំផ្សារអូឡាំពិក ជិតសាលាចិន​ទួនហ្វា មិនទាន់រលត់ទាំងស្រុងនៅឡើយទេ ។

កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ អគ្គិភ័យបានឆាបឆេះឃ្លាំងស្តុក ខោអាវជជុះ និងផ្ទះប្រជាពលរដ្ឋ បង្កការភ្ញាក់ផ្អើលទាំងកណ្តាល អាធ្រាត្រ ស្ថិតនៅទីតាំងស្ថិតនៅជិតសាលាចិន​ទួនហ្វា​ ផ្លូវលេខ១៧៣​ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។​ គិតរហូតមកដល់វេលាម៉ោង៧ និង៤០នាទី ព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ អគ្គិភ័យនេះមិនទាន់រលត់នៅឡើយទេ សមត្ថកិច្ចកំពុងជួយអន្តរាគមន៍ដុតដៃដុតជើងដើម្បីពន្លត់អគ្គិភ័យនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here