បុរសម្នាក់ស្រវឹងស្រា ជិះម៉ូតូបុកខឿនផ្លូវក្រោមដីនៅស្ពានអាកាសស្ទឹងមានជ័យ សន្លប់ស្ដូក

0
290

ភ្នំពេញ៖បុរសម្នាក់ទំនងជាស្រវឹងស្រាបានជិះម៉ូតូម្នាក់ឯងបោះពួយយ៉ាងលឿនចុះតាមផ្លូវក្រោមដីស្ពានអាកាសស្ទឹងមានជ័យបណ្ដាលឲ្យបុកខឿនផ្លូវរងរបួសធ្ងន់កាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃចន្ទទី១ខែកក្កដាឆ្នាំ២០១៩នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។


បុរសរងគ្រោះឈ្មោះ សុង ពិសិដ្ឋ អាយុ៣៣ឆ្នាំ មានទីកន្លែងកំណើតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ស្នាក់នៅផ្ទះ៩ ផ្លូវលំ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។


មុនពេលកើតហេតុបុរសរងគ្រោះខាងលើបានជិះម៉ូតូមួយគ្រឿងតែម្នាក់ឯងធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីរ៉េត(ផ្លូវ២១៧ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនយ៉ាងលឿនចុះតាមផ្លូវក្រោមដីស្ពានអាកាសស្ទឹងមានជ័យក៏ជ្រុលចង្កូតទៅបុកខឿនស្ពានបណ្ដាលឲ្យដួលរងរបួសធ្ងន់ហើយប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានរាយការណ៍ប្រាប់សមត្ថកិច្ចនិងទាក់ទងទៅរថយន្តសាមុយឲ្យចុះមកជួយដឹកជនរងគ្រោះទៅសង្គ្រោះភ្លាមៗ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលស្ទឹងមានជ័យ១ បានយកសម្ភារៈរបស់ជនរងគ្រោះ រួមមានដូចជា ៖ កាបូបមានលុយ៦៧៥ដុល្លារ, ខ្សែកមួយខ្សែ, ទូរស័ព្ទ២គ្រឿង, កុំព្យូទ័រយួរដៃ១គ្រឿង, លុយខ្មែរចំនួន១០០០០រៀល និងម៉ូតូមួយគ្រឿង យកទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ រង់ចាំប្រគល់ជូនជនរងគ្រោះវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here