ព្រះសីហនុ ៖ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ នៃសាលាខេត្តព្រះសីហនុ នៅថ្ងៃទី០១ ខែកក្កដានេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានណែនាំឲ្យមន្រ្តីគប្បី កុំធ្វើការងារតាមទម្លាប់ ត្រូវធ្វើការទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកថា “មន្ត្រីរាជការ ត្រូវមានសាមគ្គីភាព និងទំនួលខុសត្រូវ ក្នុងការបំពេញការងារទៅតាមតួនាទី និងភារកិច្ចដែលបានកំណត់ដោយច្បាប់។
សូមមន្ត្រីរាជការទាំងអស់ គប្បីកុំធ្វើការងារតាមទម្លាប់ ត្រូវធ្វើការទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុទ្ធនានា ព្រោះថាច្បាប់ លិខិតបទដ្ឋាន គតិយុទ្ធនានា តែងតែវិវត្តន៍ ពីមួយថ្ងៃ ទៅមួយថ្ងៃ ទៅតាមការរីកចំរើន នៃសង្គមជាតិយើង”។
គួរបញ្ជាក់ថា ឯកឧត្តម គួច ចំរើនត្រូវបានប្រកាសចូលកាន់ តំណែង ជាអភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២៩ ខែមិថុនាកន្លងទៅ៕