(ភ្នំពេញ) នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ សិក្ខាសាលាស្តីពី ទម្លាប់ល្អទាំង៧របស់អ្នកដឹកនាំឆ្នើម ជួនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន នៅទីស្តីការក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារឹទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាអធិបតីភាព។
លោក ប៉ិច ប៉ូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អីធ្យូខេសិនគ្រុប ដែលជាវាគ្មិនបានមានប្រសាសន៍ថា ទម្លាប់ទាំង៧នោះទី១ ត្រូវមានភាពម្ចាស់ការ និងត្រូវចេះទទួលខុសត្រូវលើខ្លួនឯង។ ទម្លាប់ទី២ ត្រូវគិតហើយសឹមគូដោយចេះកំណត់លទ្ធផលមុនពេលធ្វើសកម្មភាព ។ ទម្លាប់ទី៣ ធ្វើការងារសំខាន់មុន។ ទម្លាប់ទី៤ គិតបែបឈ្នះឈ្នះ មានន័យថា ត្រូវមានគំនិតទូលំទូលាយ ដែលមិនបិទផ្លូវខ្លួនឯង និងអ្នកដទៃ។ ទម្លាប់ទី៥ គឺស្តាប់ឲ្យយល់សិនមុន នឹងឲ្យគេយល់ពីយើង។ ទម្លាប់ទី៦សហការដើម្បីឧត្តមប្រយោជន៍ដោយត្រូវផ្តល់តម្លៃនូវភាពផ្សេងគ្នាពីប្រភពដដៃទៀត ។ និងទម្លាប់ល្អទី៧ គឺបន្តអភិវឌ្ឍន៍ខ្លួន តាមរយៈការមើលថែរខ្លួនឯងទាំងផ្លូវកាយ ប្រាជ្ញា ចិត្ត គំនិត និងស្មារតី៕
ឯកឧត្តម ខៀវ កាញារឹទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានមានប្រសាសន៍ណែនាំឱ្យមន្ត្រីរាជការធ្វើការដោយភាពវៃឆ្លាតប្រសើរជាងការប្រឹងធ្វើការងារដោយគ្មានពេលសម្រាក ហើយការអនុវត្តរបៀបនេះនឹងធ្វើឱ្យប្រសិទ្ធ ភាពការងារកាន់តែប្រសើរ។
ងន់ថា សម័យនេះធ្វើការវៃឆ្លាតនឹងមានលទ្ធផលច្រើនជាងធ្វើការខ្លាំង ចំណុចនេះជាទម្លាប់មួយដែលអ្នកធ្វើការគ្រប់គ្នាគួរប្តូរការគិតហើយអនុវតន៍ការងារតាមបែបថ្មី លឿន រហ័ស និងមានប្រសិទ្ធភាពខ្ពស់។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បាន លើកឡើងថាបើយើងមានតែសម្ភារៈតែមិនប្តូរទម្លាប់ធ្វើការសម្ភារៈនោះក៏ឥតប្រយោជន៍ដែរ៕