ឯកឧត្តម ឃួង ស្រេង៖ អំណោយមនុស្សធម៌របស់សប្បុរសជនជូនមកកាកបាទក្រហមរាជធានី ត្រូវតែផ្តល់ជូនទៅជនរងគ្រោះនិងជនងាយរងគ្រោះ

0
370

(ភ្នំពេញ) នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០១៩នេះ នៅទីស្នាក់ការកាកបាទក្រហមរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំពិភាគ្សា និងដាក់ទិសដៅ ការងារសម្រាប់ឆ្នាំ២០១៩លើកដំបូង ប្រធានសាខាកាកបាទ ក្រហមរាជធានីភ្នំពេញ គឺឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា អំណោយមនុស្សធម៌ របស់សប្បុរសជននានា ដែលជួយឩបត្ថមមកកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ត្រូវតែផ្តល់ជូន ទៅជនរងគ្រោះ និងជន ដែលងាយរងគ្រោះ មិនអាចយកថវិកាឬអំណោយទាំងនេះ ទៅឧបត្ថម្ភសម្រាប់ បុគ្គលិកនៃ កាកបាទក្រហម នោះទេ។ ចំពោះប្រាក់ឧបត្ថម្ភមន្ត្រីរបស់កកាកបាទក្រហម ដែលបម្រើ លើការងារនេះ ត្រូវរកចំណូល ផ្សេងៗទៀត ដាច់ខាតមិនត្រូវប៉ះពាល់ទៅលើ ប្រាក់របស់ សប្បុរសជនឡើយ ហើយការធ្វើបែប នេះនឹងធ្វើឱ្យសប្បុរស ជនដែលគេជួយ ឧបត្ថម្ភមកយើងគេ មានទំនុកចិត្តនិង អាចបន្តជួយដល់សកម្មភាព របស់កាកបាទក្រហម បន្តទៀត ។

ក្នុងកិច្ចប្រជុំនោះក៏បាន ពិភាក្សា ទៅលើការចំណូលចំណាយរបស់កាកបាទក្រហម ការរៀបចំការបណ្ដុះបណ្ដាល ធនធានមនុស្សពិសេស ការបណ្ដុះបណ្ដាលយុវជនកាកបាទក្រហម ដែលក្នុងឆ្នាំ ២០១៩ នេះ យុវជនកាកបាទក្រហមរាជធានីនឹងត្រូវ ជ្រើសរើសឡើងចំនួន៣០០០ នាក់ ដើម្បីបំរើអោយសកម្មភាពមនុស្សធម៌ ដូចជាការសង្គ្រោះបឋមការផ្សព្វផ្សាយនូវ ច្បាប់ចរាចរណ៍ផ្លូវគោកនិងការអប់រំ ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនជាដើម ។

ឯកឧត្តម ឃួង ស្រេង បានបន្តទៀតថាថវិកាដែលបម្រើដល់សកម្មភាពមនុស្សធម៌ ដាច់ខាតត្រូវតែ ប្រើប្រាស់ឲ្យចំគោលដៅ ដើម្បីឲ្យសប្បុរសជនមានទំនុកចិត្ត តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។

មន្ត្រីកាកបាទក្រហមរាជធានីភ្នំពេញបានឲ្យដឹងថា កន្លងមកនេះ កាកបាទក្រហមរាជធានីភ្នំពេញ បានជួយបញ្ជូន ជនរងគ្រោះទៅកាន់មណ្ឌលសុខភាពឬមន្ទីពេទ្យនៅជិតបំផុតបានទាន់ពេលវេលា បានចុះ ពិនិត្យតាមដានសកម្មភាពការងារជាប់ជាប្រចាំ។ កាត់បន្ថយអត្រាឆ្លងមេរោគអេដស៍ ឱ្យនៅកម្រិត ទាបបំផុត ការបង្ការទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ បំបាត់ការរើសអើងអ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍  ការទប់ស្កាត់ជំងឺឆ្លងផ្សេងៗដូចជាជំងឺគ្រុនឈាម គ្រុនចាញ់គ្រុនផ្តាសាយបក្សីប្រភេទថ្មីៗ ជាដើម។

ទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហម ៨ឧសភាទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទ ក្រហម ៨មីនាត្រូវបានធ្វើឡើង ជារៀងរាល់ឆ្នាំដើម្បីប្រមូលមូលនិធិគាំទ្រសកម្មភាពមនុស្សធម៏ ដោយ សហការជាមួយមន្ទីរពេទ្យនានាដើម្បីប្រមូលមូលនិធិសង្គ្រោះជនរងគ្រោះ។

កម្មវិធីសុវត្ថិភាពសហគមន៍ប្រជាពលរដ្ឋទទួលចំណេះដឹងស្ដីអំពីសមត្ថភាពសហគមន៍បើកវគ្គផ្សព្វផ្សាយជូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ឱ្យបានជ្រាបអំពីសុវត្ថិភាពសហគមន៍ ការអភិវឌ្ឍធនធានមនុស្ស ការងារនៅ តាមអនុសាខាទាំង ១២ ដើម្បីឱ្យបានដំណើរការល្អ ។ពង្រឹងសមត្ថភាពថ្នាក់ដឹកនាំសាខានិងអនុសាខា ពង្រឹងរចនាសម្ព័ន្ធរបស់សាខាបានរឹងមាំ បណ្ដុះបណ្ដាល បំប៉នសមត្ថភាពបន្ថែមតាមការកំណត់របស់កាក បាទក្រហមកម្ពុជា ៕ប្រភពNCNDaily

LEAVE A REPLY

Please enter your comment!
Please enter your name here