រដ្ឋបាលរាជធានី បានចេញសេចក្តីជូនដំណឹងស្តីពីការជីកផ្លូវកប់បណ្តាញខ្សែកាបអគ្គិសនី តភ្ជាប់ពីអនុស្ថានីយ៍អូរបែកក្អម GIS NCC មកអនុស្ថានីយ៍ GS1 ទួលសង្កែ

0
511

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការជីកផ្លូវកប់បណ្តាញខ្សែកាបអគ្គិសនី តភ្ជាប់ពីអនុស្ថានីយ៍អូរបែកក្អម GIS NCC មកអនុស្ថានីយ៍ GS1 ទួលសង្កែ ខណ្ឌឬស្សីកែវ។

សេចក្តីជូនដំណឹងបានឲ្យដឹងថា ដោយសារកំណើននៃការអភិវឌ្ឍ ក្នុងរាជធានីភ្នំពេញ និងដោយមានតម្រូវការចាំបាច់ នៃការប្រើប្រាស់ថាមពលអគ្គិសនី កើនឡើងយ៉ាងខ្លាំងក្លានោះ រដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតជូនអគ្គិសនីកម្ពុជា សហការជាមួយទីភ្នាក់ងារ សហប្រតិបត្តិការអន្តរ
ជាតិ នៃប្រទេសជប៉ុន (JICA) ជីកផ្លូវកប់បណ្តាញខ្សែកាបអគ្គិសនី ដើម្បីតភ្ជាប់ខ្សែកាបអគ្គិសនី ពីអនុស្ថានីយ៍អូរបែកក្អម GIS NCC មកអនុស្ថានីយ៍ GS1 ទួលសង្កែ។

ដោយឆ្លងកាត់កំណាត់ផ្លូវចំនួន ២៤ខ្សែ រួមមាន៖ អនុស្ថានីយអូរបែកក្អម GIS NCC, ផ្លូវលេខ២៦៥, ផ្លូវលេខ២១៨, ផ្លូវលេខ២៥៣, ផ្លូវលេខ២៣០, វិថីនេរុហ៍, មហាវិថីព្រះសីហនុ, ផ្លូវលេខ១៦៣, ផ្លូវលេខ២៧៨, ផ្លូវលេខ៥៧, ផ្លូវលេខ២៩៤, វិថីសុធារស, ផ្លូវខាងជើងជាប់ស្ថានទូតរុស្ស៉ី, វិថីបាសក ស ប៊ិត, ផ្លូវខាងជើងសួនសម្តេច ហ៊ុន សែន, វិថីសុរាម្រិត, វិថីឧកញ៉ា ស៊ូ ស្រ៉ីន, ផ្លូវលេខ២៤៤, ផ្លូវលេខ១៩, ផ្លូវលេខ២០២, ផ្លូវលេខ១៣, ផ្លូវលេខ៩៤, ផ្លូវរង្វង់មូលវត្តភ្នំ, ផ្លូវលេខ៩៣, និងអនុស្ថានីយ GS1 ទួលសង្កែ ដូចមានជូនក្នុងឧបសម្ព័ន្ធក្នុងតម្រាយផ្លូវ និងផែនទីផ្លូវ ចាប់ពីដើមខែកក្កដា រហូតដល់ដំណាច់ ខែកក្កដា ឆ្នាំ២០១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here