ព្រឹកនេះ​ ឯកឧត្តម យន្ត មីន ប្រកាសចូលកាន់តំណែងជារដ្ឋលេខាធិការក្រសួងការពារជាតិ ផ្កាយ៤ ជាផ្លូវការ ក្រោយពីដក់ពិអភិបាលខេត្តព្រះសីហនុ

0
759

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩នេះ បានប្រកាសចូលកាន់តំណែងជារដ្ឋលេខាធិការក្រសួងការពារជាតិ ជូនលោក យន្ត មីន អតីតអភិបាលខេត្តព្រះសីហនុ ចូលកាន់តំណែងជារដ្ឋលេខាធិការក្រសួងការពារជាតិ រួម​ទាំង​បំពាក់ឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ (ផ្កាយ៤)ផងដែរ ។

លោក យន្ត មីន ក្រោយបានស្នើរសម្តេចតេជោ ហ៊ុន សែន លាលែងចេញពីតំណែង បន្ទាប់ពីមានកំហុស​រដ្ឋ​បាល ធ្វើអោយកើតមានឧបទ្ទវហេតុបាក់រលំអគារគ្មានច្បាប់កម្ពស់៧ជាន់ បណ្តាលអោយ​ស្លាប់​មនុស្ស​ចំនួន២៨នាក់និងរងរបួសចំនួន២៦នាក់

លោក យន្ត មីន អតីតអភិបាលខេត្តព្រះសីហនុ ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យ​ដំ​ឡើង​ឋារន្តនសក្តិជានាយឧត្តមសេនីយ៍ផ្កាយ៤ និង តែងតាំងជារដ្ឋលេខាធិការក្រសួងការពារជាតិ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here