ស្ថានីយបូមទឹកកខ្វក់ចំនួន៤កន្លែង ស្ថិតនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ សម្រេចបាន៨០%ហើយ

0
575

(ព្រះសីហនុ) គណកម្មការឆ្មេរសមុទ្រកម្ពុជាការងារសាងសង់ស្ថានីយបូមទឹកកខ្វក់ចំនួន៤កន្លែងដើម្បីកុំឱ្យទឹកកខ្វក់ហូរចូលសមុទ្រ នៅឆ្នេឯករាជ្យ ឆ្នេរសុខា អូរស្អាត និងឆ្នេរអូរឈើទាល ព្រមទាំងការងាររៀបចំប្រព័ន្ធលូបេតុង និងទុយោជ័រស្វិតHDPE ស្ថិតនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០១៨ រហូតមកដល់ពេលនេះ ការងារសាងសង់ស្ថានីយទាំង ៤កន្លែង សម្រេចបាន៨០%ហើយ។ ដោយស្ថានីយបូមទឹកកខ្វក់ទី១ និងទី២ នឹងត្រូវបញ្ចប់នាបំណាចខែកុម្ភៈនេះ ចំណែកឯស្ថានីយបូមទឹកកខ្វក់ទី៣ និងទី៤ នឹងបញ្ចប់នាពាក់កណ្តាលខែមិនាខាងមុខនេះ។ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ។

សូមបញ្ជាក់ថា ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តែងតែយកចិត្តទុកដាក់អំពីបញ្ហាយ៉ាងខ្លាំង ឯកឧត្តមបានចុះទៅពិនិត្យរាល់ពេលថ្ងៃសោរ៍ ថ្ងៃអាទិត្យ ដើម្បីតាមដានសកម្មភាពទាំងនេះ និងពន្លឿនការងារសាងសង់ស្ថានីយបូមទឹកកខ្វក់នេះ ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here