រដ្ឋបាលរាជធានី នឹងដាក់ឲ្យដំណើរការនិងការថែទាំសេវាភ្លើងបំភ្លឺសាធារណៈតាមប្រពន្ធ័គ្រប់គ្រងទីក្រុងវ័យឆ្លាតរបស់ជប៉ុន

0
313

(ភ្នំពេញ) រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំឲ្យមានពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងការដាក់ឲ្យដំណើរការនិងការថែទាំសេវាភ្លើងបំភ្លឺសាធារណៈតាមប្រពន្ធ័គ្រប់គ្រងទីក្រុងវ័យឆ្លាតក្នុងរាជធានីភ្នំពេញ(Smart lighting System)រវាងទីក្រុមហ៊ុនMinebea Cambodia និងក្រុមហ៊ុនPPDEនិងCដែលរដ្ឋបាលរាជធានីភ្នំពេញបានប្រគល់សិទ្ធឲ្យក្រុមហ៊ុនPPDE &Cជាអ្នករៀបចំកែលំអរភ្លើងបំភ្លឺសាធារណៈក្នុងរាជធានីភ្នំពេញពីអំពូលភ្លើងធម្មតាមកអំពូលវៃឆ្លាតតាមបច្ចេកវិជ្ជាទំនើបទាន់ សម័យសន្សំសំចៃភ្លើងដែលផលិតដោយក្រុមហ៊ុនMinebea Cambodiaរបស់ប្រទេសជប៉ុន។

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានថ្លែងថា៖ បានចាត់ទុកក្រុមហ៊ុនMinebeaដែលបានផលិតគ្រឿងបរិក្ខាប្រើប្រាស់ផ្សេងៗថាជារោងចក្រដែលមានបរិយាកាសការងារល្អពុំដែលកើតមានបញ្ហារវាងថៅកែ និងកម្មករកម្មការនី។ ឯកឧត្តម អភិបាលក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនMinebea ដែលបានផ្តល់ទំនុកចិត្ត និងជ្រើសរើសយករាជធានីភ្នំពេញធ្វើជាទីតាំងវិនិយោគដោយការទុកចិត្តពីសន្តិភាព និងស្ថេរភាពនយោបាយនិងបរិយាកាសវិនិយោគនៅកម្ពុជា។ រដ្ឋបាលរាជធានីភ្នំពេញសុំបង្ហាញការគាំទ្រពេញទំហឹងចំពោះក្រុមហ៊ុនMinebeaនិងស្របតាមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមអភិបាលបន្តថា៖រដ្ឋបាលរាជធានីភ្នំពេញត្រៀមខ្លួនគាំទ្រជានិច្ចចំពោះអ្នកវិនិយោគមកពីជប៉ុន ស្របពេលដែលកម្ពុជាមានសក្ដានុពលច្រើនសំរាប់ធ្វើការវិយោគ និងស្របតាមចំណង់ចំណូលចិត្តរបស់ពលរដ្ឋកម្ពុជាដែលចូលចិត្តប្រើរបស់ជប៉ុន។ លោកយូស៊ី ហីសា កៃណឺមា អគ្គនាយកក្រុមហ៊ុនMinebeaបានអរគុណដល់រដ្ឋបាលរាជធានីភ្នំពេញដែលជានិច្ចកាលតែងផ្តល់ការគាំទ្រដល់ក្រុមហ៊ុនលោក។

អំពូលភ្លើងឆ្លាត វៃប្រភេទLEDដែលក្រុមហ៊ុនMinebeaនឹងផ្គត់ផ្គង់សំរាប់បំភ្លឺសាធារណៈក្នុងរាជធានីភ្នំពេញគឺជាអំពូលភ្លើងដែលអាចសន្សំសំចៃឋាមពលអគ្គិសនីរហូតដល់៨០%បើប្រៀបធៀបនឹងអំពូលធម្មតា និងអាចតំឡើងឬបន្ថយពន្លឺតាមរយះទូរបញ្ជាតាមស្ថានភាពជាក់ស្តែងនៃចរាចរតាមដងផ្លូវដែលក្រុមហ៊ុនបានប្រើប្រាស់ សាកល្បងរួចហើយតាមវិធីសំខាន់ៗចំនួន៣គឺ៖វិថីសម្តេចតេជោហ៊ុនសែន,មហាវិថីព្រះនរោត្តម និងមហាវិថីសហពន្ធ័រុស្ស៊ី និងជាអំពូលភ្លើងដែលធានាបាននូវសោភណ្ឌភាព និងបរិស្ថានយ៉ាងល្អប្រសើរ។នេះជាការបោះជំហ៊ានថ្មីមួយទៀត របស់រាជធានីភ្នំពេញក្នុងការគ្រប់គ្រងទីក្រុងវៃឆ្លាតដូចបណ្តាទីក្រុងនានានៅក្នុងតំបន់អាស៊ានផងដែរ។ពិធីចុះហត្ថលេខាធ្វើឡើងនៅរសៀលថ្ងៃទី២០កុម្ភះរវាងលោកឧកញ៉ាសុខ ចេង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនCPPE &CនិងលោកTet su shizaki អគ្គនាយករងក្រុមហ៊ុនMinebea Cambodia៕

LEAVE A REPLY

Please enter your comment!
Please enter your name here