យោធា​មួយ​រូប​បេីក​រថយន្ត​បុក​ក្បាល​នាគ​ពុះ​ចែក​​ទ្រូង​ផ្លូវ​បណ្ដាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​យ៉ាង​អាណោចអាធ័ម​

0
293

(ភ្នំពេញ​)៖​ យោធា​មួយ​រូប​បេីក​រថយន្ត​បុក​ក្បាល​នាគ​ពុះ​ចែក​​ទ្រូង​ផ្លូវ​បណ្ដាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​យ៉ាង​អាណោចអាធ័ម​ ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មាន​ការភ្ញាក់​ផ្អើល​ឡើង​យ៉ាង​ខ្លាំង​ កាល​ពី​វេលាម៉ោង​ជាង​៨យប់​ ថ្ងៃ​​ទី​១៨​ ខែកុម្ភះ​ ឆ្នាំ​២០១៩ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥អា​ ស្ថិត​ក្នុង​សង្កាត់​ឬស្សីកែវ​ខណ្ឌ​ឬស្សីកែវ​ក្រុង​ភ្នំពេញ​។

សព​មាន​ឈ្មោះ​ ចេង​ ដារ៉ា​ឌី​ មាន​អាយុ​៥០ឆ្នាំ​ មុខរបរ​ជា​យោធា​នៅ​កង​ឯកភាព​ បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​ទឹក​ អគ្គបញ្ជាការ​ មាន​ឋានន្តរសក្ដិ​ជា​ វរនាទោ​ មាន​ស្រុក​កំណើត​ស្ថិត​នៅ​ភូមិ​អូរស្លែង​ ឃុំ​ដណាក់​កន្តួត​ ស្រុក​កំពង់​ត្រាច​ខេត្ត​កំពត​ ហើយ​ទី​លំនៅ​បច្ចុប្បន្ន​ស្ថិត​នៅ​ភូមិ​៩សង្កាត់​ទឹក​ល្អក់​២​ខណ្ឌ​ទួលគោក​ក្រុងភ្នំពេញ​៕

ប្រភព៖ FB

LEAVE A REPLY

Please enter your comment!
Please enter your name here