រដ្ឋាភិបាលជប៉ុនផ្តល់ប្រាក់ចំនួន៤៣លានដុល្លារ សម្រាប់អនុវត្តគម្រោងពីរ ដោយឥតសំណង ដល់កម្ពុជា

0
256

(ភ្នំពេញ) នៅថ្ងៃពុធ ទី ២០ ខែ កុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ១១ ព្រឹក នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា (HORINOUCHI Hidehisa) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការបន្តការ គាំទ្ររបស់រដ្ឋាភិបាលជប៉ុន សម្រាប់អនុវត្ត គម្រោងពីរ។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស បានឱ្យដឹងថា គម្រោងទាំងពីរនោះ រួមមាន៖

១- ឥណទានសម្បទាន ដែលមានទឹកប្រាក់សរុប ៣.៥៩៩ លានយ៉េន (ប្រមាណ ៣១,៥៦ លានដុល្លារអាមេរិក) សម្រាប់អនុវត្ត “គម្រោងកែលម្អ និងស្តារប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគខាងលិច បឹងទន្លេសាបជំហានទី២”។

២- ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់សរុប ១.៣៤០ លានយ៉េន (ប្រមាណ ១១,៨លានដុល្លារអាមេរិក) សម្រាប់អនុវត្ត “គម្រោងអភិវឌ្ឍន៍ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអគ្គិសនី នៅកំពង់ផែ ដើម្បីការធ្វើទំនើបកម្មកំពង់ផែ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here