(កណ្តាល) នៅក្នុងពិធីជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនកូនក្មួយកម្មករជាងមួយម៉ឺននាក់ នៅភូមិ ព្រៃរកា ឃុំឆកឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីព្រឹកមិញថ្ងៃទី ២០ ខែកុម្ភះ ឆ្នាំ ២០១៩ នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមាន ប្រសាសន៍ ស្វាគមន៍គ្រប់វិនិយោគិនទាំងក្នុងស្រុក និងក្រៅស្រុក សូមអញ្ជើញចូលមក រកស៊ីវិនិយោគ នៅកម្ពុជាក្រោមដំបូលសន្តិភាព លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដោយមិនមានការរើស អើងនោះ ឡើយ។
ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់អ្នកវិនិយោគិនក្រៅប្រទេសទាំងអស់ គឺមានសិទ្ធិវិនិយោគភាគហ៊ុនផ្ទាល់ខ្លួន (១០០%) ពេញ ដោយមិនចាំបាច់មានដៃគូក្នុងស្រុក ឬភាគហ៊ុនក្នុង ស្រុកចូលរួមនោះឡើយ។
ជាមួយគ្នានេះផងដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាក៏មិនបានកំណត់ ប្រាក់ចំណេញពី ការវិនិយោគយកចេញទៅក្រៅប្រទេសនោះទេ ផ្ទុយមកវិញ កម្ពុជាគាំទ្រលើកទឹកចិត្ត ដល់វិនិយោគិន ទាំងអស់ សូមបន្តវិនិយោគបន្ថែមទៀត គឺកាន់តែល្អប្រសើរ។ នេះជាចំណុចពិសេស នៃគោនយោបាយបើក ចំហររបស់រាជរដ្ឋាភិបាលកម្ពុជា។ លើសពីនេះទៀត គោនយោបាយសេដ្ឋកិច្ចកម្ពុជានាពេលនេះ គឺជាគោន យោបាយ ហ៊ុន សែន ណូមិច ប្រៀបានដូចជា “គោនយោបាយផ្កាយព្រឹក “ ដែលមិនមានពេល អស្តង្គគត នោះឡើយ។
សូមក្រសួង មន្ទីរពាក់ព័ន្ឋ និអាជ្ញាធរសមត្ថកិច្ចគ្រប់ំដាប់ថ្នាក់ជួយពន្យល់ ណែនាំបង្ហាញ ទាក់ទាញ និងជួយសម្រួលរាល់នូវបែបបទ និងលិខិតបទដ្ឋាននានាដល់អ្នកវិនិយោគទុន និងពាណិជ្ជករ ដើម្បីអោយ ពួកគាត់សប្បាយរីករាយ ពេញចិត្ត និងកក់ក្តៅក្នុងការវិនិយោគ និងធ្វើពាណិជ្ជកម្មគ្រប់ កម្រិតនៅក្នុង ប្រទេសកម្ពុជាដោយគ្មានការភ័យខ្លាច៕ប្រភពFB