ឪពុកចុង ចាប់រំលោភកូនស្រីបានសំរេច ត្រូវប៉ូលីសចាប់ដាក់ខ្នោះ

0
510

កំពង់ស្ពឺ ៖ ឪពុកចុង ចាប់រំលោភកូនស្រីបានសំរេច ត្រូវប៉ូលីសចាប់ដាក់ខ្នោះ ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០១៩ នៅចំណុចផ្ទះជនរងគ្រោះភូមិថ្នល់ទទឹង ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

តាមសមត្ថកិច្ចមូលបានបញ្ជាក់ថាជនរងគ្រោះមានឈ្មោះ វន វ៉ិត ភេទស្រី អាយុ ១៩ឆ្នាំ នៅភូមិកើតហេតុ ត្រូវបាន ឈ្មោះ វឿន វន ភេទប្រុស អាយុ ៣៦ឆ្នាំ ត្រូវជាឪពុកចុង ចាប់រំលោភបានសម្រេច នៅក្នុងផ្ទះរបស់ខ្លួន ។


ជនរងគ្រោះបានទៅធ្វើកម្មការិនី នៅក្រុមហ៊ុនភ្នំពេញស៊ូហ្គើរ ស្នាក់នៅផ្ទះមិត្តភក្តិ ឈ្មោះ សេន ស្រីណាក់ ភេទស្រី អាយុ ១៧ឆ្នាំ នៅភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង យូៗមកលេងផ្ទះម្តង ដល់ថ្ងៃកើតហេតុ ខ្លួនអោយមិត្តភ័ក្រជិៈម៉ូតូ ជូនមកលេងម្ដាយឈ្មោះ គុន ហន ពេលមកដល់ផ្ទះ មិនបានឃើញម្ដាយទេ នៅតែឪពុកចុង បន្ទាប់មកឪពុកចុង បានសួរនាំរាក់ទាក់ ក្នុងស្ថានភាពស្រវឹង បានចាប់ដៃកូនចូលទៅក្នុងផ្ទះខ្ទប់មាត់រួចចាក់គន្លិះទ្វារជាប់ ហើយចាប់តែម្តង ជនរងគ្រោះបានប្រឹងរើបំរាស់ ហើយស្រែកឲ្យមិត្តភក្តិជួយ តែឪពុកចុងបានគំរាមថា បើហ៊ានស្រែកប្រាប់គេ អញសម្លាប់ចោល ទើបមិត្តភ័ក្រនោះមិនហ៊ានស្រែកប្រាប់គេ ដោយភ័យខ្លាចឪពុកចុងសម្លាប់ និងខំរើបំរាស់ទន់ដៃជើង ធ្វើឲ្យឪពុកចុង មានឱកាស រំលោភសេពសន្ថវៈ បានសំរេច ២ដង ។

ពេលរំលោភហើយ ឪពុកចុងបានដេកលង់លក់មិនដឹងខ្លួន ទើបជនរងគ្រោះ បានលួចរត់ចេញមកតាមបង្អួច ទាំងរវើរវាយនិងអស់កម្លាំង ក៏ហៅមិត្តភក្តិ ជូនទៅផ្ទះស្នាក់នៅ ភូមិតាកោងវិញ ពេលទៅដល់ ក៏ប្តឹងសមត្ថិកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលអមលាំងតែម្តង ។
ជំនាញក្រោយពីទទួលបានរបាយការណ៍ភ្លាម បានទៅយកជនរងគ្រោះមកព្យាបាលនៅពេទ្យបង្អែកអន្លង់ជ្រៃទាំងយប់ និងបានឃាត់ខ្លួនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុកថ្ពង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជួញដូ ខេត្តកំពង់ស្ពឺ ចាត់ការបន្ត ៕

ប្រភព៖ Heng Ly

LEAVE A REPLY

Please enter your comment!
Please enter your name here