មុខសញ្ញា៦នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ជាប់សង្សយ័ករណីវាយប្លន់យកម៉ូតូ

0
252

ភ្នំពេញ ៖កាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនសង្ស័យ៦នាក់ ដែលបានប្រព្រឹត្តលួចមានស្ថានទម្ងន់ទោស (ប្លន់វាយយកម៉ូតូ) កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ នៅចំណុចមុខអគ្គស្នងការនគរបាលជាតិ ជិតស្ពានអាកាសក្បាលថ្នល់។

ជនសង្ស័យទាំង៦នាក់នោះរួមមាន ទី១៖

ឈ្មោះ សុខវឌ្ឍនៈ ហៅលីន ភេទប្រុស អាយុ២១ឆ្នាំ,

ទី២៖ឈ្មោះ ហីម រាជ ភេទប្រុស អាយុ១៧ឆ្នាំ,

ទី៣៖ឈ្មោះ សួ រិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ,

ទី៤៖ឈ្មោះ ហីម វុទ្ធី ភេទប្រុស អាយុ១៧ឆ្នាំ,

ទី៥៖ឈ្មោះ ប៊ុន ឧត្តម ភេទប្រុស អាយុុ១៧ឆ្នាំ

និងទី៦៖ឈ្មោះ រ៉ា សុខឡេង ភេទប្រុស អាយុ១៨ឆ្នាំ។

ករណីនេះការិយាល័យកំពុងកសាងសំណុំរឿងតាមនិតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here