កំពង់ចាម៖ បុរសចិត្តខ្លាំងម្នាក់ បានឈ្លោះប្រកែកជាមួយប្រពន្ធ ដែលចោទខ្លួនថាលួចមានស្រីខាងក្រៅ ទោះបីប្រកែកយ៉ាងណាក៏នាងនៅតែមិនជឿ ទើបសម្រេចចិត្តបញ្ចប់ជីវិតដើម្បីបញ្ជាក់ចិត្តស្មោះ ដោយលោតទឹកពីលើស្ពានគីហ្សូណា។
ករណីលោតទឹកនេះ បានកើតឡើងកាល ពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង២០ និង៣០នាទី នៅចំណុចលើស្ពានគីហ្សូណា បង្គោលលេខP៧ ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
សពមានឈ្មោះ គឹម សុខស្រ៊ុន អាយុ៣១ឆ្នាំ មានទីលំនៅភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ៕
ប្រភព៖ FB