វត្ថុបុរាណខ្មែរចំនួន៨៥មុខ/បំណែក ត្រូវបានជនជាតិជប៉ុនស្ម័គ្រចិត្តប្រគល់ជូនមករាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាវិញ។ វត្ថុបុរាណទាំងនេះជាបដិមាព្រហ្មញ្ញសាសនា ព្រះពុទ្ធសាសនា គ្រឿងលំអ ត្រាមានលំអរូបសត្វ ធ្វើពីសំរិទ្ធ បំណែកតុបតែង ខ្សែកធ្វើពីមាស កុលាលភាជន៍ និងអកកំបោរធ្វើពីស្ពាន់ ដែលមានអាយុកាលក្នុងសម័យបុរេប្រវត្តិសាស្រ្ត សម័យមុនអង្គរ សម័យអង្គ រនិងសម័យក្រោយអង្គរ។