ក្រុងព្រះសីហនុ-ពលរដ្ឋប្រាប់ថាមានរបងឥដ្ឋការដ្ឋានសំណង់របស់ជនជាតិចិនមួយកន្លែងនៅម្តុំមុខកាសុីណូវ៉ាន់ឆាវក្នុងសង្កាត់លេខ៤បានបាក់រលំមកលើផ្លូវដែលពលរដ្ឋធ្វើដំណើរចេញចូលវេលាម៉ោងជាង៩យប់ថ្ងៃ៥កក្កដា២០១៩នេះ ប៉ុន្តែមិនមានរងគ្រោះដល់មនុស្សទេ ដោយសារពេលបាក់រលំមិនមានមនុស្សដើរចេញ ចូល ។
បើតាមពលរដ្ឋថាករណីនេះកន្លងមកខាងមន្ត្រីសាលាក្រុងធ្លាប់បានចុះហាមឃាត់ដែរតែខាងម្ចាស់សំណង់មិនអនុវត្តន៍តាម រហូតដល់មានការបាក់រំលំបែបនេះ។ ពលរដ្ឋសំណូមពរអោយអជ្ញាធរចុះមកពិនិត្យផ្ទាល់ផង ដោយសារថាកំទេចឥដ្ឋរបងដែលបាក់នេះបានបិទផ្លូវមិនអាចចេញ ចូលបានឡើយ។
ប្រភព Huy bunleng