ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចកាច់សោរ.កម៉ូតូ១គ្រឿងដែលម្ចាស់ចតទុកមុខផ្ទះបានសម្រេច ហើយជិះរត់គេចខ្លួនប៉ុន្តែក្រោយពេលដឹងបាត់ម៉ូតូភ្លាមម្ចាស់បានប្ដឹងនគរបាលខណ្ឌដង្កោភ្លាមដែរទើបកម្លាំងតាមរហូតចាប់ខ្លួនបាន ។
ជនសង្ស័យជាមុខសញ្ញាលួចកាច់កម៉ូតូរបស់ប្រជាពលរដ្ឋក្រោយពីចាប់ខ្លួនបាន ស្រាប់តែជនសង្ស័យបែរជាឆ្លើយដោះសារថា មូលហេតុដែលខ្លួនប្រព្រឹត្តនេះ គឺដោយសារជីវភាពខ្វះខាត ពិសេសអត់លុយបង់ថ្លៃសាលាកូន ។
ករណីចោរកាច់កម៉ូតូរបស់ប្រជាពលរដ្ឋនេះ បានកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះលេខ៥១ ផ្លូវ២០A ស្ថិតនៅភូមិថ្មី សង្កាត់ទៀន ខណ្ឌដង្កោ ។ លុះក្រោយពីធ្វើសកម្មភាពបានសម្រេចហើយ ជនសង្ស័យបានព្យាយាមជិះគេចខ្លួនរហូតដល់ត្រង់ចំណុចច្រមុះជ្រូកវត្តហា ផ្លូវ៥០ម៉ែត្រ សង្កាត់ដង្កោ ខណ្ឌដង្កោ ទើបសមត្ថកិច្ចប្រដេញតាមទាន់និងចាប់ឃាត់ខ្លួនបាន ។
សូមជម្រាបថា ជនសង្ស័យឈ្មោះ សុខ ឆេង អាយុ៤៥ឆ្នាំ មុខរត់កង់បី មុខដដែលនេះត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាច្រើនលើកច្រើនសារមកហើយ លុះពេលចេញមកវិញនៅតែប្រកបមុខរបរដដែលទៀត ៕