ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម រួមដំណើរដោយឯកឧត្តម អភិបាលរងខេត្ត ព្រមទាំងមន្ត្រីរាជការអង្គភាពជុំវិញខេត្ត បានអញ្ជើញប្រគេនទានវស្សា វត្តជ័យគីរី (ហៅវត្តភ្នំហាន់ជ័យ) មានប្រសាសន៍នៅក្នុងការជួបសំណេះសំណាលជាមួយបងប្អូនលោកយាយលោកតាប្រជាពលរដ្ឋ។
ឯកឧត្តម អ៊ុន ចាន់ដា បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋសូមយកចិត្តទុកដាក់ពីបញ្ហាផ្ទុះនៃជំងឺគ្រុនឈាមតែបច្ចុប្បន្ននេះជំងឺគ្រុនឈាមបានសម្លាប់កុមារនិងមនុស្សចាស់ ជាច្រើននៅក្នុងប្រទេសកម្ពុជា ហេតុនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ សម្អាតបរិស្ថាន និង លុបថ្លុក ប្រមូលកប់វត្ថុដែលអាចដល់ទឹកបាន និងត្រូវដាក់ថ្នាំ អាល់ប៊ែត ចូលពាងទឹកការពារកុំអោយកើតមូស ដែលជាដើមចមនៃការកើតជំងឺគ្រុនឈាម ។បន្ថែមពីនោះទៀតឯកឧត្តម បានផ្តាំផ្ញើរដល់បងប្អូនពីបញ្ហាគ្រោះថ្នាក់ ចរាចរណ៍ផងដែរ។
ដើម្បី ផ្គត់ផ្គង់ដល់ព្រះសង្ស ក្នុងឱកាសចូលកាន់ព្រះវស្សាអស់កាលត្រីមាស នាព្រឹកថ្ងៃទី០៦ ខែកក្កដា ២០១៩ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត កំពង់ចាម ដឹកនាំមន្ត្រីរាជការ ក្រោមឱវាទ បាននាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន វេរប្រគេនព្រះសង្ឃ នៅវត្តហាន់ជ័យគីរី នៅវត្តភ្នំហាន់ជ័យ ស្ថិតនៅឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
គ្រឿងវត្ថុវេរប្រគេនព្រះសង្ស នាឱកាសនោះ រួមមាន ៖ ទៀន ១គូ ទ័យវត្ថុ ៧លំដាប់ ប្រេង ១កាន មី ត្រីខ ទឹកបរិសុទ្ធ អង្ករ ១០០គក្រ និងបច្ច័យ ១លាន៦០ម៉ឺនរៀល ។