ចាប់បានលុយ២លាន២០ម៉ឺនដុល្លារទៀតហើយ! ប៉ុន្តែជនជាតិកូរ៉េម្តង ចូលតាមអាកាសយានដ្ឋានខេត្តសៀមរាប

0
1497

សៀមរាប៖ លុយដុល្លារសុទ្ធជាង ២លានដុល្លារ ត្រូវបានជនជាតិកូរ៉េ ២ នាក់ ​នាំចូលមកកាន់ប្រទេសកម្ពុជា តាម អាកាសយានដ្ឋានអន្តរជាតិសៀមរាប កាលពី ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០១៩ តាមជើងហោះហើរលេខ UO-706 (HKG-REP) មកពីទី ក្រុងហុងកុង ប្រទេសចិន ។

លុយទាំងនេះ ត្រូវបានកម្លាំងការិយាល័យគយ និង រដ្ឋាករប្រចាំអាកាសយានដ្ឋានអន្តរជាតិសៀមរាប ចាប់បានពីជនជាតិកូរ៉េខាងត្បូងចំនួន ២ នាក់ ដែលមានឈ្មោះ ទី១ YOON WONGI ,ទី២ ឈ្មោះ SONG HYUNHOO ។  ពួកគេបាននាំចូលប្រាក់ដុល្លារខុសច្បាប់ចំនួន ២,២០០,០០០$ (ពីរលានពីរសែន ដុល្លារអា មេរិក) ដែលជនជាតិកូរ៉េខាងត្បូងទាំង០២នាក់ខាងលើ នាំយកមកពីទីក្រុងហុងកុង ប្រទេសចិន ។

ជនជាតិកូរ៉េទាំង២នាក់ខាងលើនេះ ត្រូវបានប្រគល់ជូនក្រុមប្រតិបត្តិការ នាយកដ្ឋានស៊ើបអង្កេត និង អនុវត្តនីតិវិធីច្បាប់​ ។ ចំណែកឯប្រាក់ដុល្លារចំនួនចំនួន ២ ២០០ ០០០ ដុល្លារ ត្រូវ រក្សាទុកបណ្តោះអាសន្ន នៅការិយាល័យគយ និង រដ្ឋាករប្រចាំការក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដើម្បីបន្តនីតិវិធីច្បាប់ ៕ ប្រភព ប្រជាប្រិយ

LEAVE A REPLY

Please enter your comment!
Please enter your name here