ស្ងាត់ៗ អចលនទ្រព្យនៅវៀតណាមរីកចម្រើនទ្វេដងក្នុង១ឆ្នាំ

0
442

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាមបានឱ្យដឹងថា អ្នកវិភាគម្នាក់បាននិយាយថា​កា​រផ្លាស់​ប្តូរ​ដើម្បីអភិវឌ្ឍន៍គម្រោងអចលនទ្រព្យ ទេសចរណ៍គឺ ជាវិធីថ្មីមួយសម្រាប់ ក្រុមហ៊ុនអចលនទ្រព្យ ដំណើរការបន្ត ដោយសារ​​ទីផ្សារលំនៅដ្ឋានបានស្ងប់ស្ងាត់បន្ទាប់ពីការអភិវឌ្ឍដ៏ក្តៅគគុកជាច្រើនឆ្នាំ។

លោកក៏បានលើកឡើងពីរបាយការណ៍មួយរបស់ VinaCapital ដោយនិយាយថាអត្រា កំណើនប្រាក់ ចំណេញរបស់​ក្រុមហ៊ុនអចលនទ្រព្យត្រូវបានព្យាករថានឹងធ្លាក់ចុះពី 100 ភាគរយនៅឆ្នាំ 2018 ដល់ 17 ភាគរយនៅឆ្នាំនេះ។

ប៉ុន្តែនៅក្នុងឆ្នាំ 2014-2017 ចំនួនគម្រោងវិនិយោគដែលបានបើកសម្រាប់លក់បានកើនឡើងទ្វេដង​ក្នុងមួយ​ឆ្នាំ​ដែលនាំមកនូវប្រាក់ចំណេញដល់ក្រុមហ៊ុនអចលនទ្រព្យជាច្រើនឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ ស្ថាន ភាព​បាន​ផ្លាស់ប្តូរ ហើយក្រុមហ៊ុនអចលនទ្រព្យកំពុងសម្លឹងមើលអចលនទ្រព្យទេសចរណ៍​ដើម្បីរក្សា អត្រា​កំណើន​នៃ​ប្រាក់​ចំនណញខ្ពស់។

ចំនួនភ្ញៀវទេសចរបរទេសទៅកាន់ប្រទេសវៀតណាមបានកើនឡើង 13,8% ក្នុងមួយឆ្នាំដែល បង្កើន ល្បឿនបីដង​នៃកំណើនរបស់ពិភពលោកនិងបង្កើនទ្វេដងនូវអត្រាកំណើននៃអាស៊ី – ប៉ាស៊ីហ្វិក។ អត្រានេះ បានធ្វើ​ឱ្យប្រទេស​វៀតណាមកើនឡើងទ្វេដងនៃចំនួនអ្នកធ្វើដំណើរពី៧លានទៅ១៥លាននាក់ ត្រឹមតែរយះ ពេល៣ឆ្នាំប៉ុណ្ណោះ។

ជាក់ស្ដែង ក្នុងឆ្នាំ 2018 ខេត្តមួយចំនួននៅវៀតណាមទទួលបានភ្ញៀវទេសចរបរទេស 2,8 លាននាក់.កើន ឡើង 13.8 ភាគរយធៀបនឹងឆ្នាំ 2017 ។ តួលេខនេះត្រូវបានរំពឹងថានឹងកើនឡើងដល់ 3 លាននាក់ នៅឆ្នាំ នេះ។

គួរជម្រាបផងដែរថា នាពេលថ្មីៗនេះ Novaland បានប្រកាសអំពីគម្រោងដ៏ធំមួយដែលមានទំហំ 1,000 ហិកតា​ពោលគឺ Novaword នៅPhan Thiet ។ បន្ទាប់ពីផាន់ថាយនេះ នឹងមានគំរោង NovaWord មួយទៀតនៅ បារាយវ៉ុងតា។ នៅក្នុងឆ្នាំ 2019នេះ Novaland ត្រូវបានគេរំពឹងថានឹងផ្តល់នូវផលិតផលអចលនទ្រព្យ​ក្នុងវិស័យ​រមណីយដ្ឋានទេសចរណ៍ចំនួន 2.400 ៕ ដក់ស្រង់ពី Business Cambodai

LEAVE A REPLY

Please enter your comment!
Please enter your name here