ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី យាងជាព្រះរាជាធិបតី ក្នុងព្រះរាជពិធី រុក្ខទិវា នៅខេត្តក្រចេះ

0
834

ក្រចេះ ៖ ព្រះរាជពិធីបុណ្យរុ​ក្ខទិវាក្រោ​មព្រះរាជអ​ធិបតី ព្រះករុណា ព្រះបាទសម្តេច​ ព្រះប​រ​មនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ នៃព្រះរាជា​ណាចក្រកម្ពុ​ជា នៅភូមិ​ស្រែត្បែង ឃុំក្បា​លដំរី ស្រុកសំបូរ ខេត្តក្រចេះ នាព្រឹកថ្ងៃទី៩ ខែ​កក្កដា ឆ្នាំ២​០១៩។

ព្រះរាជ​ពិធីនេះ ក៏មានការយាង និងអញ្ជើញចូលរួ​មពីសំណាក់​ សម្តេច លោក លោកស្រី ដែលជាប្រធាន អនុប្រធាន និងសមាជិក សមាជិកានៃព្រឹទ្ធសភា ​រដ្ឋសភា និងប្រមុខ ក៏ដូចជាសមាជិក​រាជរដ្ឋា​ភិបាល ព្រម​ទាំងវត្ត​មានរបស់​សម្ដេច ព្រះអង្គម្ចាស់ ទ្រង់ លោក លោកស្រី ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្ដរជាតិ និងបងប្អូ​នជនរួ​មជាតិមួ​យចំនួន រស់នៅ​ជិតតំបន់​នោះទៀតផ​ង។

ដើម្បីអបអរ រុក្ខទិវា ៩កក្កដា នៅក្នុងឆ្នាំ២០១៩នេះ កូនឈើកម្រ និងប្រណិ​តចំនួន ១៣១៣៥ដើម នឹងត្រូវដាំ​លើផ្ទៃដី​សរុប ១០ហិកតា ដែលក្នុងនោះ រួមមាន៖ កកោះ ៣០០០ដើម អង្កាញ់ ៤៥០០ដើម ធ្នង់ ៣០០០ដើម គ្រញូង ២០០០ដើម ធ្នង់​ដើមធំមា​នកម្ពស់​ជាង ២ម៉ែត្រ ចំនួន ៦០០ដើម និង គគីរដើមធំ មានក​ម្ពស់ជាង២ម៉ែ​ត្រ ចំនួន ៣៥ដើម។

ក្នុងផេ​កហ្វេសប៊ុ​កផ្លូវកា​ររបស់ស​ម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋម​ន្រ្តីកម្ពុជា បានអបអរ​សាទរបុណ្យ​ រុក្ខទិវា០៩ ខែកក្កដា ឆ្នាំ២០១៩។

បុណ្យ រុក្ខទិវា បានប​ង្កើតឡើង​នៅក្នុងឆ្នាំ​១៩៥២ ក្រោមព្រះរាជកិច្ច​ដឹកនាំរ​បស់ព្រះប​រមរត​នកោដ្ឋ ព្រះមហាវី​រក្សត្រ ​ព្រះករុណា ព្រះបាទសម្តេ​ចព្រះនរោត្តម​ សីហនុ ក្នុងគោលបំណងបំផុ​សចលនា​ដាំដើម​ឈើឡើងវិ​ញ និងការថែរ​ក្សាសម្បត្ដិ​ព្រៃឈើ ជា​ពិសេសដើ​ម្បីថែរក្សា​ ការពារ និងបណ្តុះគំនិតស្រឡា​ញ់ព្រៃឈើ​​ និងបរិស្ថា​នធម្មជា​តិ។ រុក្ខទិវា ឆ្នាំ២០១៩ត្រូ​វប្រារព្ធ​ធ្វើឡើងនៅ​ក្នុងភូ​មិ ស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរណ៍ ខេត្តក្រចេះ ក្រោមព្រះរាជាធិ​បតីដ៏ខ្ព​ង់ខ្ពស់ ព្រះ​ករុណាព្រះបា​ទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

សូមបងប្អូនប្រ​ជាពលរ​ដ្ឋខ្មែរទាំងអ​ស់ ចូលរួមបណ្តុះគំនិត នៃការស្រ​ឡាញ់ដើម​ឈើ ចូលរួមដាំដុះ ថែរក្សាការពា​រព្រៃឈើ ​និង​បរិស្ថានធ​ម្មជាតិឲ្យ​បានគ្រប់ៗ​គ្នា ដើម្បី​ជាប្រយោជន៍​ ដល់ការរស់​នៅរប​ស់ខ្លូនយើង​ផង សហគម​ន៍យើងផ​ង និង​ជីវិតសត្វ​ព្រៃគ្រប់ប្រ​ភេទ ព្រម​ទាំងប្រព័​ន្ធជីវៈច​ម្រុះផងដែ​រ។

អរគុណក្រ​សួង មន្ទីរ ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរ និងសម​ត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ ព្រមទាំងស​មាគម​ អង្គកា​រជាតិ និង​អន្តរជា​តិ ម្ចាស់​ជំនួយ និងដៃគូអភិវឌ្ឍន៍​ ព្រមទាំ​ងបងប្អូ​នប្រជាព​លរដ្ឋ ដែលបានចូ​លរួមថែ​រក្សាការ​ពារ និង​ដាំដុះដើម​ឈើកាន់​តែច្រើន​ឡើងនៅទូ​ទាំងប្រ​ទេស។

នា​ឱកាសនោះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្ស​ត្រនៃកម្ពុ​ជា មាន​ព្រះរាជ​បន្ទូល អំពាវ​នាវ​ឱ្យប្រជារាស្រ្ត​កម្ពុជា​ ត្រូវរួ​មគ្នាដាំ​ដើមឈើឡើង​វិញ នៅគ្រប់ទិសទី​ ដើម្បី​បង្កើនធ​នធានព្រៃ​ឈើ ក្នុង​ការក្សានិយ​តភាព នៃប្រភពទឹក សម្រួលធាតុអា​កាសឱ្យ​មានប្រក្រ​តី ភាព​អនុគ្រោះ​ដល់ជីវិត​រស់នៅ ​របស់ម​នុស្សសត្វ ​និងអំ​ណោយផល​ដ៏ប្រសើរ ដល់កា​រដាំដុះដំណាំ​សព្វសា​រពើរប​ស់ប្រជារា​ស្រ្ត។

ព្រះ​ករុណា ព្រះមហាក្សត្រ បានអំពាវនាវ​ដល់អាជ្ញា​ធរគ្រប់​ លំដាប់​ថ្នាក់ខិត​ខំប្រឹងប្រែ​ងដាំដើម​ឈើ នៅតាម​ទីធ្លា សាធា​រណៈនានា​ ឱ្យបា​នច្រើន ដើម្បី​ជាម្លប់ប្រជា​នុរាស្រ្ត និង​អំពាវ​នាវឱ្យស​ហគម​ន៍មូលដ្ឋា​ន សូមចូលរួមគ្រ​ប់គ្រង​ថែរក្សាការ​ពារ និ​ងដាំដុះព្រៃឈើ​ ដែល​អាចផ្តល់​ផលប្រយោ​ជន៍យ៉ាង​ច្រើន ដើម្បី​អភិវឌ្ឍ​ន៍សេដ្ឋកិ​ច្ចសង្គម​ និងស​ម្រាប់ទ្រទ្រ​ង់ជីវភា​ពរប​ស់ប្រជាជ​នយើង​។

​សូមប​ញ្ជាក់ថា រុក្ខទិវាបានបដិស​ន្ធិឡើងនៅ​សម័យ​សង្គមរាស្រ្ត​និយម​ ក្រោមព្រះ​រាជតម្រិះ​ និងព្រះ​រាជកិច្ច​ដឹកនាំដ៏​ថ្លៃថ្លា រ​បស់ព្រះម​ហាវិរៈក្ស​ត្រ ព្រះប​រមរត​នកោដ្ឋ នរោត្តម សីហនុ តាំងពីទសវត្សរ៍ទី៥០ម​ក ដោយមានការ​ចូលរួម​ផុសផុល​ពី ប្រជា​នុរាស្ត្រ​ទូទាំងផ្ទៃ​នគរកម្ពុជា​។

​គួរជម្រាបថា រុក្ខទិវា ត្រូវបានរា​ជរដ្ឋាភិ​បាលប្រារ​ព្ធឡើងជារៀ​ងរាល់ឆ្នាំ ដើម្បីបំផុសស្មារតី​ប្រជាពល​រដ្ឋគ្រប់​ទិសទីឱ្យ​ចូលរួម​ ដាំឈើថែ​រក្សាការ​ពារព្រៃឈើ ព្រៃលិចទឹក ជីវៈចម្រុះ​គ្រប់ប្រភេ​ទ ក្នុងស្មារតីស្រឡា​ញ់ព្រៃឈើ ​និងធ​នធាន​ធម្មជាតិ​ ដែល​ជាមរ​តកដ៏មានត​ម្លៃ ជាពិសេសសម្រា​ប់ទ្រ​ទ្រង់ជីវិត​រស់នៅរ​បស់យើង​គ្រប់ៗរូប ក៏ដូចជា សត្តនិក​រ ទាំងឡាយ​នៅលើភព​ផែនដី និ​ងអនាគ​តរុងរឿង នៃកូនចៅ​ជំនាន់ក្រោ​យៗ ​ទៀតតរៀ​ងទៅ៕ ប្រភព CEN

LEAVE A REPLY

Please enter your comment!
Please enter your name here