(កំពង់ធំ)៖ កាលពីរសៀល ម៉ោង៣និង៣០នាទី ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩នេះ បុរសវ័យចំណាស់ម្នាក់ បានដាច់ខ្យល់ស្លាប់នៅនឹងកន្លែង បន្ទាប់ពីត្រូវកូនប្រុសបង្កើតវាយជាច្រើនដំបង និងកាប់ជាច្រើនកាំបិត ក្រោយពេលអ្នកទាំងពីរស្រវឹងស្រា ហើយទាស់សម្តីគ្នា ។
ឃាតកម្មនេះបង្កឡើងដោយជនសង្ស័យ ឈោ្មះ អឿន ប៉ាក់ ភេទប្រុស អាយុ២៨ឆាំ្ន។
ជនរងគ្រោះឈោ្មះ ឃិន ប៉ិច អាយុ៥១ឆាំ្ន ហើយអ្នកទាំងពីររស់នៅភូមិឈើទាល ឃុំឈើទាល ស្រុកសណា្ដន់ ខេត្តកំពង់ធំ។
សមត្ថកិច្ច បានបញ្ជាក់បន្ថែមថា មូលហេតុនៃអំពើឃាតកម្មនេះ បណ្តាលមកពីការផឹកសា្រស្រវឹងទាំងពីរនាក់៕