ក្នុងពេលឆាបនេះ នឹងមានក្រុមហ៊ុនជប៉ុនចំនួន៥២ នឹងមកវិនិយោគលើវិស័យអចលនទ្រព្យ នៅកម្ពុជា ក្នុងរយះពេល ប៉ុន្មានឆ្នាំចុងក្រោយនេះក្រុមអ្នកវិនិយោគមក ស្ទើរតែពីគ្រប់ប្រទេសបាន ងាកមក ចាប់អារម្មណ៍ យ៉ាងខ្លាំងមកកាន់ប្រទេសកម្ពុជា ដោយសារតែកំពុងតែអភិវឌ្ឍន៍ទៅ មុខយ៉ាងលឿន ប្រកបដោយសក្តានុពល។
តួយ៉ាងកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅនេះមានជំនួបទស្សនកិច្ចមួយ បានប្រព្រឹត្តឡើងរវាង តំណាងភាគីកម្ពុជា និងជប៉ុន ទៅលើឳកាសក្នុងការក្នុងការវិនិយោគលើវិស័យអចលនទ្រព្យ និងសំណង់ នៅឯក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។
ក្នុងកិច្ចប្រជុំនេះ គោលបំនងមួយដែលនឹងត្រូវសម្រេច គឺការត្រៀមរៀបចំជាវេទិការសាធារណៈឯកជន មួយដើម្បីផ្តោតសំខាន់ទៅលើ ការអភិវឌ្ឍន៍នគរូបីយកម្មរវាងកម្ពុជា និងជប៉ុនដែលនឹងមាន ការចូលរួម ជាគណៈអធិបតីពីសំណាក់ឯកឧត្តមបណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងតំណាងអ្នកវិនិយោគជប៉ុនដោយក្នុងនោះក៏ មានការចូលរួម ពីសមាគមន៍ អ្នកសាងសង់កម្ពុជា សមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន សមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា គណៈវិស្វករកម្ពុជា និងគណៈស្ថាបត្យករកម្ពុជា។
«សន្និសីទនៃវេទិកាស្តីពីការអភិវឌ្ឍនគររូបនីកម្ម» នេះនឹងត្រូវធ្វើឡើងនាថ្ងៃទី ២៧ ខែកុម្ភៈ ដែលក្នុងកម្មវិធីនេះផងដែរ មានក្រុមអ្នកវិនិយោគជប៉ុនចំនួនប្រមាណ៥២ក្រុមហ៊ុន នឹងអញ្ចើញមក ចូលរួមដើម្បីមានជួបពិភាក្សា និងបង្កើនទំនាក់ទំនងជាមួយ នឹងក្រុមហ៊ុនជំនាញ ក្នុងស្រុកផ្សេងៗ ដែលស្ថិតនៅក្នុងវិស័យនេះ។
លំហូរចូលរបស់អ្នកវិនិយោគជប៉ុនមកក្នុងកម្ពុជាក៏ដូចជានៅតាមបណ្តាប្រទេសផ្សេងៗគឺអាចមកពីគោលនយោបាយរបស់រដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ឳកាសឱ្យពលរដ្ឋរបស់ខ្លួនអាចចេញមកសហការធ្វើធុរកិច្ច និងពាណិជ្ជកម្មបានជាមួយនឹងដៃគូក្រៅប្រទេស។
ដោយការជម្រុញលើកទឹកចិត្តពីខាងរដ្ឋាភិបាលជប៉ុននេះហើយដែលបានធ្វើឱ្យក្រុមវិនិយោគិននេះសម្លឹងឃើញមកកាន់កម្ពុជា ទៅលើសក្តានុពលនៃការវិនិយោគលើវិស័យអចនទ្រព្យ សំណង់ វិស្វកម្ម បរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍន៍លំនៅដ្ឋានផ្សេងៗជាដើម។ នេះបើតាមប្រសាសន៍ របស់ឯកឧត្តមបណ្ឌិត។
វត្តមានរបស់អ្នកវិនិយោគិនជប៉ុនលើវិស័យនេះ មិនមែនជារឿងថ្មីនោះឡើយ ដោយសារតែកន្លងមក ធ្លាប់មានក្រុមហ៊ុនមួយចំនួនមកហើយដែលបានមកចូលមកវិនិយោគលើវិស័យពាក់ព័ន្ធទាំងនេះដូចជាប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដូចជាស្ពាន ផ្លូវថ្នល់ និងអគារស្នាក់ នៅជាដើម ដែលសមត្ថភាពទាំងនេះសុទ្ធ តែទទួលបានការគាំទ្រយ៉ាង ពេញទំហឹងមិន ថាពីរាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋខ្មែរ។
គូសបញ្ជាក់ផងដែរថាជប៉ុនបានចុះអនុស្សារណៈយោគយល់មួយស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍លើគម្រោងជាច្រើនជាមួយនឹងភាគីកម្ពុជាដើម្បីលើកកម្ពស់ដល់ហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជាទាំងមូលតែម្តង។ ដោយឡែក កិច្ចប្រជុំនាថ្ងៃនេះ២៧ ខែកុម្ភៈខាងមុខនេះ ឯកឧត្តមបណ្ឌិត ប៉ែន សុផល មានក្តីរំពឹង យ៉ាងមុតមាំថានឹងអាចនាំឱ្យបាននូវសេចក្តីសម្រេចចេញលទ្ធផលផ្លែផ្កាជាច្រើន ដើម្បីជួយទៅដល់ ការអភិវឌ្ឍន៍ជាតិ ក៏ដូចជាផ្តល់ឳកាសការងារដល់ប្រជាជនឳ្យបានកាន់តែច្រើនផងដែរ៕ប្រភពrealestate