(តាកែវ) នាព្រឹកថ្ងៃសុក្រ ១១ កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័កពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់សព្វព្រះរាជ ហឫទ័យ ស្ដេចយាងសួរសុខទុក្ខ និងប្រោសព្រះរាជទានព្រះរាជអំណោយដល់ប្រជានុរាស្រ្ត រស់នៅភូមិអាងខ្ចៅ ឃុំវត្តភ្នំ ភូមិធំឃុំនិងភូមិជីម្រាក់ ឃុំកំពែង ស្រុកគីរីវង់ ខេត្តតាកែវ ចំនួន ៥៣៩គ្រួសារ។ អមព្រះរាជដំណើរព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា មានវត្តមាន ឯកឧត្តម សុខ សូកាន អ្នកតំណាងរាស្រ្តមណ្ឌលតាកែវ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ឯកឧត្តម សុខ សំណាង ស្នងការនគរបាលខេត្ត រួមជាមួយ គណប្រតិភូអមដំណើរជាច្រើនរូបផងដែរ ៕