ព្រឹទ្ធាចារ្យចម្រៀងអាយ៉ៃលោកតា ផ្លុង មឿក បានផុតរលត់ដង្ហើមពីលោកនេះហើយ កាលពីយប់មិញនេះ

0
337

ភ្នំពេញ៖ លោកតា ផ្លុង មឿក ព្រឹទ្ធាចារ្យចម្រៀងអាយ៉ៃក្នុងវ័យចាស់ជរាសល់តែស្បែក​ដណ្តប់ឆ្អឹងនឹងមានរូបកាយស្គមស្គាំងស្លេកស្លាំង សុខភាពក៏ដុនដាបកាន់តែខ្លាំងនោះ ខណៈនៅយប់ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានរលត់ដង្ហើមលាចាកកូនចៅទៅហើយ។

 ពិតជារឿងដ៍សោកសៅ និងតក់ស្លុតបំផុត ខណៈដែលលោកតា ផ្លុង មឿក ដែលគ្រប់គ្នាស្គាល់ថា លោកជាព្រឹទ្ធាចារ្យចម្រៀងអាយ៉ៃ បានទទួលមរណភាពហើយនៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ នាវេលាម៉ោង ៨ព្រឹក ដោយជំងឺរោគាពាធ ក្នុងជន្មាយុ ៨៦ឆ្នាំ ក្រោយពីលោកតា បានធ្លាក់ខ្លួនមានឈឺធ្ងន់ធ្ងរជាច្រើនឆ្នាំ ស្របពេលដែលភរិយារបស់លោកតា ក៏បានទទួលមរណភាពកាលពីអំឡុងឆ្នាំ២០១៧។

បើតាមការបញ្ជាក់ពីកូនស្រីលោកតា ផ្លុង មឿក ប្រាប់មកប្រាប់មុននេះថា«លោកតាបានផុតរលត់ដង្ហើមនៅក្នុងមន្ទីរពេទ្យព្រះកេតុមាលា ហើយពេលនេះក្រុមគ្រួសារកំពុងរៀបចំចាត់ចែងសពដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី»៕

ប្រភព៖ កូន ខ្លាតូច

LEAVE A REPLY

Please enter your comment!
Please enter your name here