ពោធិ៍សាត់៖ រថយន្តម៉ាកហ៊ីណូ ដឹកសុីម៉ង់ត៍ក្រឡាប់សង្កត់ តៃកុងឡាន ស្លាប់ភ្លាមៗចំណែកព្រូឡាន ត្រូវជាឪពុក រងរបួសស្រាល ហេតុការណ៍ដ៍រន្ឋត់នេះ បានកើតឡើងកាលពីរសៀល ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៥៥ ចំណុចបង្គោលគីឡូលេខ១៥១ ស្ថិតភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
គ្រោះថ្នាក់ចរាចរណ៍នេះបង្ករ ដោយរថយន្តម៉ាកហ៊ីណូ ពាក់ស្លាកលេខព្រះសីហនុ 3A 3083 ដឹកស៊ីម៉ង់ត៍ បើកចុះចំណោតច្រាល លេខ ជាន់ហ្វ្រាំងទប់អត់ជាប់ក្រឡាប់ផ្ញារជើង បណ្ដាលឲ្យគាប តៃកុងស្លាប់ភ្លាមៗនៅកន្លែងកើតហេតុរីព្រូម្នាក់ទៀត រងរបួសស្រាល។
តៃកុងឡាន ដែលគាបស្លាប់ភ្លាមៗជាប់នៅក្នុងឡាន ឈ្មោះ គឹម អៀង ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិព្រៃតូច ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង រីឯព្រូឡានឈ្មោះ គឹម សុខ ភេទប្រុស អាយុ៤៩ឆ្នាំ ត្រូវជាឪពុកបង្កើត ពេលដែលឡានក្រឡាប់ គាត់បានលូនចេញរួច(របួសស្រាល) ។ សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សាកសពអោយឪពុកយកទៅធ្វើបុណ្យតាមប្រពៃណី៕
ប្រភព៖ FB