នគរបាលព្រហ្មទណ្ឌកម្រិតស្រាលបង្ហាញមុខក្រុមជនសង្ស័យ​ ៧នាក់​ ពាក់ព័ន្ធនឹង​ករណីប្លន់ ជាង១០ករណី យកម៉ូតូ និងឆក់ទ្រព្យសម្បត្តិ

0
260

ភ្នំពេញ​៖​ នៅព្រឹកថ្ងៃទី១៣​ ខែកុម្ភៈ​ ឆ្នាំ២០១៩នេះ​ លោកវរៈសេនីយ៍ឯក​ ប៊ុន​ សន្យា​ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល​ នៃស្នងការនគរបាលរាជធានីភ្នំពេញ​ បានធ្វេីការបង្ហាញមុខក្រុមជនសង្ស័យចំនួន​ ៧នាក់​ ដែលពាក់ព័ន្ធនឹងករណីប្លន់យកម៉ូតូ​ និងឆក់ទ្រព្យសម្បត្តិ​ របស់បងប្អូនប្រជាពលរដ្ឋកាលពីពេលថ្មីៗនេះ។

លោកវរៈសេនីយ៍ឯក​ ប៊ុន​ សន្យា​ បានឲ្យដឹងថា​ ដោយមានការចង្អុលបង្ហាញពីឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

លោក​ ប៊ុន​ សន្យា​ បានប្រាប់ថា​ ដោយនៅថ្ងៃទី១០ និងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល​ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានបើកការស្រាវជ្រាវរហូតឈានដល់ការកំណត់មុខសញ្ញា និងឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ចំនួន​ ៧នាក់ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស​ (ប្លន់យកម៉ូតូ និងឆក់ទ្រព្យសម្បត្តិ) ពីប្រជាពលរដ្ឋចំនួន ១៥ករណី៕

ប្រភព៖ FB

LEAVE A REPLY

Please enter your comment!
Please enter your name here