«វេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ ២០១៩» ដែលជាវេទិកាជជែកពិភាក្សាអំពីបរិស្ថាន ដើម្បីអប់រំសាធារណជនឱ្យយល់ដឹងអំពីបរិស្ថាននិងធនធានធម្មជាតិ

0
736

«វេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ ២០១៩» ដែលជាវេទិកាជជែកពិភាក្សាអំពីបរិស្ថាន ដើម្បីអប់រំសាធារណជនឱ្យយល់ដឹងអំពីបរិស្ថាននិងធនធានធម្មជាតិត្រូវបានប្រកាសបើកជាផ្លូវការនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩​ នេះនៅទីស្តីការក្រសួងបរិស្ថានក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាននិងដោយមានការចូលរួមពីបេក្ខជនបេក្ខនារីជាសិស្សានុសិស្សមកពីវិទ្យាល័យចំនួន១៦នៅរាជធានីភ្នំពេញ។ នេះគឺជាលើកទី៣៩ ហើយដែលក្រសួងបរិស្ថានបានរៀបចំវេទិកា យុវជនជជែកពិភាក្សាអំពីបរិស្ថាននេះឡើយ ហើយនៅឆ្នាំនេះ ក្រសួងបរិស្ថានដែលមាននាយកដ្ឋានអប់រំបរិស្ថាននៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថានជាអ្នកសម្របសម្រួល បានរៀបចំវេទិកា នេះសម្រាប់សិស្សានុសិស្សកម្រតវិទ្យាល័យ ខណៈនាពេលកន្លងទៅវេទិកានេះមានតែការចូលរួមពីយុវ ជនមកពីសាកលវិទ្យាល័យ ឬគ្រឹះស្ថានឧត្តមសិក្សានានា។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា វេទិកាយុវជនជជែកពិភក្សា
ស្តីពីបរិស្ថាន នេះមានសារៈសំខាន់ណាស់ ដែលជាឱកាសឱ្យយុវសិស្សធ្វើការសិក្សាស្រាវជ្រាវ និងចែករំ លែកចំណេះដឹងទៅកាន់សាធារណជនទូទៅតាមរយៈប្រព័ន្ធផ្សព្វផ្សាយនិងបណ្តាញទំនាក់ទំនងសង្គម ក្នុងគោលបំណងអបរំណែនាំឱ្យចូលរួមចំណែកក្នុងកិច្ចគាំពារបរិស្ថាន ការការពារនិងគ្រប់គ្រងធនធាន ធម្មជាតិ ការអភិរក្សជីវៈចម្រុះនិងការអភិវឌ្ឍដោយចីរភាព ព្រមទាំងចូលរួមផ្លាស់ប្តូរឥរិយាបថនិងភ្នត់គំ និត បណ្តុះស្មារតីស្រឡាញ់បរិស្ថាន និងប្រតិបត្តិបរិស្ថានល្អ។ ក្នុងន័យនេះឯកឧត្តមរដ្ឋលេខាធិការបាន ទម្រង់ទិស។ឱ្យបេក្ខជនបេក្ខនារីត្រូវសិក្សាស្រាវជ្រាវបញ្ហានានាក្នុងវិស័យបរិស្ថានដោយផ្សាភ្ជាប់នឹងការ វិវឌ្ឍថ្មីៗរបស់ពិភពលោកជាពិសេសបដិវត្តន៍ឧស្សាហកម្មទី៤ក៏ដូចជាផ្សាភ្ជាប់នឹងរបកគំឃើញនៃបច្ចេកវិទ្យា និងវិទ្យាសាស្ត្រផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថាយុវសិស្សដែលចូលរួនក្នុងវេទិកាជជែកពិភាក្សាស្តីពីបរិស្ថាន ឆ្នាំ ២០១៩ នេះនឹងខិតខំសិក្សាស្រាវជ្រាវស្វែងយល់ចំណេះដឹងផ្សេងៗ ហើយមិនមែនត្រឹមតែដើម្បី ប្រកួតប្រជែងយកជ័យជម្នះតែមួយប៉ុណ្ណោះទេ ប៉ុន្តែដើម្បីចូលរួមពន្យល់ដល់សាធារណជនផងដែរអំពី កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព ជា ពិសេសចូលរួមផ្លាស់ប្តូរទម្លាប់និងផ្នត់គំនិតមនុស្សដើម្បីបុព្វហេតុបរិស្ថាន និងធនធានធម្មជាតិ។

ជាមួយគ្នានេះ ឯកឧត្តមបានថ្លែងអំណរគុណចំពោះក្រសួងអប់រំ យុវជននិងកីឡាដែលបានផ្តល់កិច្ច
សហការល្អជាមួយក្រសួងបរិស្ថានក្នុងក្របខ័ណ្ឌបណ្តុះបណ្តាលធនធានមនុស្សដោយមានប្រសាសន៍ថា៖«ក្រសូងបរិស្ថានបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡាអនុវត្តការងាររួមគ្នានិង ដើម្បីក្តីបំណងរួមគ្នាមួយគឺ ធនធានមនុស្សដើម្បីបរិស្ថាន បរិស្ថានដើម្បីធនធានមនុស្ស»។ វេទិកាយុវ ជនជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ ២០១៩ ជាការពិតគឺជាយន្តការមួយដើម្បីបណ្តុះធនធានមនុស្សក្នុងចំណោមយុវសិស្សបន្ថែមលើការផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងអំពីបរិស្ថានក្នុងចំណោមសាធារណជន៕

LEAVE A REPLY

Please enter your comment!
Please enter your name here