ប្រហែសមួយភ្លែត អស់រលីង !!ជនសង្ស័យមួយក្រុម ចូលលួចលុយកន្លែងវីងវេលុយ យកអស់ ២០ លាន​រៀល នៅព្រៃវែង

0
1059

(ព្រៃវែង)៖ កាលពីវេលាម៉ោង ១០ ព្រឹកថ្ងៃទី ១១ ខែកក្កដាឆ្នាំ ២០១៩ មនុស្សមួយក្រុមមានគ្នាចំនួន ៤ នាក់ ក្នុងនោះមានស្ត្រីម្នាក់ បានជិះម៉ូតូ dream សង់ ចំនួន ២ គ្រឿងមកធ្វើសកម្មភាពទិញដូង នៅមុខកន្លែងវីងវេលុយ ដែលមានយីហោ វណ្ណា ស្រីល័ក្ខ នៅចំណុចខាងត្បូងផ្សារ កំចាយមារ ស្ថិតនៅក្នុងភូមិកំចាយមារ ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង ដែលមានចម្ងាយពី ប៉ុស្តិ៍នគររដ្ឋបាល ឃុំ ក្រញូង ប្រវែង ២០០ ម៉ែត្រតែប៉ុណ្ណោះ ។

ខណៈពេលម្ចាស់ផ្ទះកំពុងរវល់នៅខាងក្រោយផ្ទះដោយមានតែអុំស្រីចំណាស់ម្នាក់គាត់អង្គុយចាំលក់ដូរពេលនោះ ក្រុមសង្ស័យម្នាក់ ក៏បានចុះមកទិញដូង អុំស្រីក៏បានកាប់ឱ្យប៉ុន្តែត្រូវបានជនសង្ស័យថាទុកឲ្យគាត់កាប់វិញ រីឯជនសង្ស័យម្នាក់ទៀតក៏បានសួរនាំ អុំស្រីម្នាក់នោះ នាំនិយាយពីរឿងពីនេះពីនោះ ដោយឃើញឱកាសល្អ ជនសង្ស័យម្នាក់ទៀតដើរតាមរបងផ្ទះចូលទៅក្នុងកន្លែងផ្ទះដាក់វីងវេលុយធ្វើសកម្មភាពចូលលួចលុយដែលម្ចាស់ផ្ទះដែលទើបតែយកមកដាក់នៅក្នុងទូឈើកាលពីព្រឹកមិញចំនួន20លានរៀល

ហើយជនសង្ស័យក៏បានប្រមូលលុយទាំងអស់ នោះដាក់នៅក្នុងថង់ស្បោងខ្មៅមួយដើរចេញមកក្រៅវិញ ស្រាប់តែពេលនោះមានយុវជនដែលជាសាច់ញាតិបងប្អូនម្ចាស់ផ្ទះវីងវេលុយនោះ ក៏រៀបនឹងចាប់ប៉ុន្តែត្រូវបានជនសង្ស័យរត់ឡើងម៉ូតូគេចខ្លួនបាត់ ទៅហើយយុវជនម្នាក់នោះ ក៏ដេញតាមស្រែកថាចោរៗៗ ស្របពេលស្ត្រីចំណាស់ម្នាក់ ដែលកំពុងឈរនិយាយជាមួយ នឹងជនសង្ស័យពីរនាក់ ទៀតមានសភាព ស្លន់ស្លោភ័យញាប់ដៃញាប់ជើង ក៏ស្រាប់តែជនសង្ស័យពីរនាក់នោះមានស្ត្រីម្នាក់ ផងដែរក៏បានឡើងជិះម៉ូតូបើកទៅតាមពីក្រោយ ដោយស្រែកសួរយុវជនម្នាក់នោះ ថា បងមានចោរលួចលុយមែន តែមិនបានឈប់ម៉ូតូទេក៏បើកទៅបាត់។


មួយសន្ទុះក្រោយមក ទើបឃើញមានសមត្ថកិច្ចមានប៉េអឹមចុះមកសួរនាំ និងកំណត់ហេតុ ព្រមទាំងអោយឆែកមើលកាមេរ៉ាសុវត្ថិភាព តែត្រូវបានជនសង្ស័យដកខ្សែកាមេរ៉ាបាត់ទៀត ប៉ុន្តែមុននឹងធ្វើសកម្មភាពគឺខ្សែកាមេរ៉ាហ្នឹង មិនទាន់បានដាច់របូតចេញពីម៉ាស៊ីនថតនៅឡើយ ទេអាចថតជាប់ជនសង្ស័យ ដែលកំពុងធ្វើសកម្មភាពនៅខាងមុខកន្លែងវីងវេលុយនេះ ហើយរីឯសមត្ថកិច្ចកំពុងកំណត់មុខសញ្ញានិងតាមចាប់ជនសង្ស័យ នៅពេលក្រោយ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here