ឯកឧត្តម ឃួង ស្រេង ៖ ដាសតឿនដល់បងប្អូនកម្មករ កម្មការនីកុំយកថ្ងៃ១៤កុម្ភះធ្វើជាការប្រព្រឹត្តខុសឆ្គងប្រាសចាកប្រពៃណី

0
273

(ភ្នំពេញ) ថ្ងៃ អាទិត្យ ទី ១០ ខែ កុម្ភៈ ឆ្នាំ ២០១៩ខណៈដែលទិវានៃក្តីស្រឡាញ់ ខិតជិតមក ដល់គឺថ្ងៃទី១៤កុម្ភះ ខាងមុខនេះ ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល, អនុប្រធានគណបក្សប្រជាជន កម្ពុជារាជធានីភ្នំពេញ និងជាប្រធានគណៈចលនាសហជីពរាជធានីភ្នំពេញ បានធ្វើការអំពាវនាវដល់ បងប្អូនកម្មករ.កម្មការនីតាមរោងចក្រសុំកុំយកថ្ងៃ១៤កុម្ភះទៅប្រព្រឹត្តិរឿងស្នេហាប្រាសចាកប្រពៃណីវប្បធម៌ខ្មែរ។ឯ.ឧបន្តថា៖រឿងស្នេហាស្រី.ប្រុសជារឿងធម្មជាតិរបស់សត្វលោក តែយើងមិនត្រូវភ្លេចកិត្តិយស និងប្រពៃណីជាតិនោះទេ។ថ្ងៃនៃក្តីស្រឡាញ់ មិនមែនសំដៅតែទៅលើរឿងស្នេហាស្រី.ប្រុសនោះទេ គឺគេអាចធ្វើចំពោះឪពុកម្តាយ,លោកគ្រូអ្នកគ្រូ,ជីដូនជីតា,មិត្តភក្រ័ជាដើមគ្រប់៣៦៥ថ្ងៃ។


ឯកឧត្តមអភិបាលមានប្រសាសន៏ដូច្នេះក្នុងឧិកាសជួបសំណេះសំណាលជាមួយសមាជិក សមាជិកាសាខាបក្សសហជីពមូលដ្ឋានតាមរោងចក្រក្នុងខណ្ឌ សែនសុខ នាព្រឹកថ្ងៃទី១០កុម្ភះ។ឯ.ឧឃួង ស្រេង ថ្លែងថា៖បងប្អូនកម្មករ.កម្មការនីយើងមានឪពុកម្នាក់ ប្រកបដោយព្រហ្មវិហារធម៌ គឺសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ដែលសម្តេចតែងតែបានគិតគូសុខទុក្ខ និងបំពេញតម្រូវការជូន បងប្អូនកម្មករ.កម្មការនីយើងគ្រប់ពេលវេលាតាមរយះកញ្ចប់អត្ថប្រយោជន៏ទាំង ៩ចំណុចធ្វើឲ្យកម្មករ.កម្មការនីយើងទទួលបានផលប្រយោជន៏រួមទាំងប្រាក់បៀវត្សបានសមរម្យទៀតផង។ឯកឧត្តមបញ្ជាក់ទៀតថា៖បងប្អូនកម្មករ.កម្មការនីបើ មានបញ្ហាបន្ទាន់ណាមួយសុំទៅរកស្នាក់ការគណបក្សប្រជាជនកម្ពុជាដែលនៅ ជិតបំផុត គឺមន្ត្រីគណបក្សរងចាំទទួលដោះស្រាយតាមជាក់ស្ដែងជូនភ្លាម។


ហើយឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនកម្មការ.កម្មការនីយើងសុំកុំជឿទៅតាមការញ៉ុះញ៉ុងពីក្រុមជនអគតិក្នុងចេតនាបំភណ្ឌ័ បំភ្លៃការពិតឬការធ្វើកូដកម្ម,បាតុ កម្មបំបែកឆ្នាំងបាយខ្លួនឯងនោះ។ ជាមួយគ្នានេះឯកឧត្តម ឃួង ស្រេង ក៏បានណែនាំ ឲ្យមន្ត្រីអាជ្ញាធរភូមិ.សង្កាត់, ខណ្ឌត្រូវចុះទៅ ដល់កន្លែងស្នាក់នៅរបស់កម្មករ.កម្មការនី មើលពីតម្រូវការជាក់ស្តែងទឹក,ភ្លើង,សំរាមជាដើម។លោកម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានឲ្យដឹងថា៖ក្នុងខណ្ឌសែនសុខមានរោងចក្រចំនូន ៤៨រោងចក្រ, និងសហគ្រាសចំនួន១៩,មានកម្មករ.កម្មការនីសរុបចំនួន២៩.២៦២ នាក់និងកម្មករស្នាក់នៅផ្ទះជួលចំនួន៣៤.៣២៤នាក់។នាឧិកាសដ៏ស្និតស្នាលនេះដែរ ឯកឧត្តមឃួង ស្រេង បាននាំយកថវិការបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្តេចគតិព្រឹទ្ធបណ្ឌិតទៅផ្តល់ជូនបងប្អូនកម្មករ.កម្មការនីទាំង១១៣៤នាក់ ក្នុងម្នាក់ថវិកា២ម៉ឺនរៀលផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here